ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញច្បាប់បង្ក្រាប “ព័ត៌មានក្លែងក្លាយ” លើសកម្មភាពយោធា រុស្ស៊ី នៅបរទេស
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយស្ដីពីការបង្ក្រាបសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬខុសច្បាប់អំពីសកម្មភាពរបស់រុស្ស៊ីនៅក្រៅប្រទេស ។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការអនុម័តច្បាប់កាលពីថ្ងៃទី ៤ ខែមីនា ដែលកំណត់ការពិន័យ រួមទាំងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់បុគ្គល និងអង្គការនានាដែលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសកម្មភាពយោធារុស្ស៊ី ។
ច្បាប់ដែលត្រូវបានចុះហត្ថលេខាចូលជាធរមានកាលពីថ្ងៃសុក្រមិនត្រឹមតែគ្របដណ្តប់លើព័ត៌មានមិនពិតអំពីសកម្មភាពយោធារបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងលើអង្គការរដ្ឋាភិបាលរបស់រុស្ស៊ីដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស រួមទាំងស្ថានទូតរបស់ខ្លួនផងដែរ ។

រដ្ឋបាលលោក ពូទីន ហាក់កំពុងបង្កើនការបង្ក្រាបក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំបាត់ការតវ៉ាប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ