Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ បញ្ជូនមីស៊ីល ១៥០០ គ្រាប់ និងកាំភ្លើងយន្ត ១០០ដើម ទៅដល់ អ៊ុយក្រែន ហើយ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដែលនិយាយថា មីស៊ីលប្រឆាំងយន្តហោះ Strela ចំនួន១៥០០គ្រាប់និងកាំភ្លើងយន្ត MG3 ចំនួន១០០ដើម បានដឹកពីអាល្លឺម៉ង់ ទៅដល់អ៊ុយក្រែន ហើយ។

This image has an empty alt attribute; its file name is 1581553491_pervaja-1024x683.jpg

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃពុធទី២៣ខែមីនាថា ការផ្គត់ផ្គង់មីស៊ីល Strela បន្ថែមទៀតគឺទៅដល់ជាប់ព្រំដែនអ៊ុយក្រែន បន្ទាប់ពីមានការពន្យារពេលក្នុងការដឹកជញ្ជូន។

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យអាល្លឺម៉ង់ ផ្លាស់ប្តូរគោលនយោបាយប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមិនបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះ។

This image has an empty alt attribute; its file name is c1_4155151.jpg
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock

Reuters បានដកស្រង់សម្តីលោកស្រី Baerbock ដែលនិយាយថា “យើងគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយនៅក្នុងស្ថានភាពនេះ វាមិនធ្វើឲ្យយើងមានមោទកភាពនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវធ្វើដើម្បីជួយអ៊ុយក្រែន”។

គួរបញ្ជាក់ថា មីស៊ីល Strela គឺមាននៅក្នុងស្តុក របស់អតីតកងទ័ពកុម្មុយនិស្ត អាល្លឺម៉ង់ខាងកើត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky៖ អឺរ៉ុបយឺតពេលហើយ ក្នុងការបញ្ឈប់ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

សហជីព
ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អាមេរិក​នឹង​ដក​ទ័ពចេញ​ពី​ស៊ី​រី ដោយ​ទុក​តិចជាង​១០០០​នាក់​​ជួយ​ទប់ស្កាត់​ IS

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១០ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម