Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទម្លាយតួលេខថ្មីអំពី ទាហានស្លាប់ និងរបួស ខុសពីការអះអាងរបស់ អ៊ុយក្រែន ឆ្ងាយណាស់

បានផុស

នៅ

នេះជាលើកទី២ហើយ ក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ព័ត៌មានថ្មីអំពីការស្លាប់ និងរបួសរបស់យោធាខ្លួន ដោយអះអាងថា ទាហានរបស់ខ្លួនចំនួន ១ ៣៥១ នាក់ត្រូវបានសម្លាប់ និង ៣ ៨២៥ នាក់រងរបួស។

This image has an empty alt attribute; its file name is c5471879-495b-457b-a932-3c41a1852b1a-1-1024x652.jpg

ទោះបីជាយ៉ាងណាក៏ដោយ ប្រភព​យោធា​អ៊ុយក្រែន​ធ្លាប់​អះអាង​ថា ទាហាន​រុស្ស៊ីរហូត​ដល់​ទៅ ១៥ ០០០ នាក់ឯណោះ​ត្រូវ​បាន​សម្លាប់ ថ្វីបើ​តួលេខ​នេះ ​អាច​រាប់​បញ្ចូល​ទាំង​អ្នក​របួស និង​​ស្លាប់​ក៏​ដោយ។

ការធ្វើបច្ចុប្បន្នភាពលើកដំបូងពីក្រសួងការពារជាតិរុស្សីស្តីពីការស្លាប់ និងរបួស គឺនៅថ្ងៃទី២ខែមីនា ហើយបានបញ្ជាក់នាពេលនោះថា ទាហាន៤៩៨នាក់បានស្លាប់ ក្នុងអំឡុងការលុកលុយ។

This image has an empty alt attribute; its file name is 1832-1-1024x1024.webp

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីថ្ងៃទី២១ខែមីនា ដែលកាសែត Komsomolskaya Pravda (KP) គាំទ្រវិមានក្រឹមឡាំងបានចេញផ្សាយអត្ថបទមួយ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិដែលបង្ហាញថា ទាហានរុស្ស៊ីចំនួន ៩ ៨៦១នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។

ក្រោយ​មក ​អត្ថបទ​នោះ​បានដកចេញវិញ ហើយ​និពន្ធនាយក​របស់ KP បាន​ប្រាប់ BBC ថា​ព័ត៌មាន​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ Hack៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សមាជិកណាតូមួយ ច្រានចោលសំណើសុំអាវុធរបស់អ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធសង្គ្រាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម