ព័ត៌មានអន្ដរជាតិ
WHO និយាយថា ការវាយប្រហារលើមន្ទីរពេទ្យអ៊ុយក្រែន កើនឡើងជារៀងរាល់ថ្ងៃ
អង្គការសុខភាពពិភពលោក (WHO) និយាយថា មានការវាយប្រហារដាច់ដោយឡែកពីគ្នាជាង៧០លើកលើមន្ទីរពេទ្យ រថយន្តសង្គ្រោះ និងវេជ្ជបណ្ឌិតនៅក្នុងប្រទេសអ៊ុយក្រែន ខណៈចំនួននៃការវាយប្រហារបានកើនឡើងជារៀងរាល់ថ្ងៃ។
WHO និយាយថា ការកំណត់គោលដៅលើទីតាំងថែទាំសុខភាព បានក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រ និងកលល្បិចនៃសង្គ្រាមសម័យទំនើប។
ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈមក WHO បានពិនិត្យ និងផ្ទៀងផ្ទាត់ការវាយប្រហារដាច់ដោយឡែកចំនួន៧២ លើទីតាំងថែទាំសុខភាពក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៧០នាក់ស្លាប់ និង៣៧នាក់រងរបួស។
ការវាយប្រហារភាគច្រើនបានធ្វើឲ្យខូចខាតមន្ទីរពេទ្យ ការដឹកជញ្ជូនវេជ្ជសាស្រ្ត និងស្តុកផ្គត់ផ្គង់ ប៉ុន្តែ WHO ក៏បានកត់ត្រាអំពីការចាប់ពង្រត់ ឬការឃុំឃាំងបុគ្គលិកថែទាំសុខភាព និងអ្នកជំងឺផងដែរ។
តំណាងអ៊ុយក្រែនរបស់ WHO លោក Jarno Habicht បានប្រាប់ BBC ថា “យើងមានការព្រួយបារម្ភដែល ចំនួននៃការវាយប្រហារកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ទីតាំងថែទាំសុខភាពគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺ។ រឿងនេះមិនគួរកើតឡើងនោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ទម្លាយតួលេខថ្មីអំពី ទាហានស្លាប់ និងរបួស ខុសពីការអះអាងរបស់ អ៊ុយក្រែន ឆ្ងាយណាស់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់