ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រៀមខ្លួនពិភាក្សា អំពីការអនុម័តឋានៈអព្យាក្រឹត តែមានលក្ខខណ្ឌចំនួន ២ (មានវីដេអូ)
នៅក្នុងបទសម្ភាសន៍រយៈពេល៩០នាទីរបស់ប្រធានាធិបតីអ៊ុយក្រែនជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Volodymyr Zelensky និយាយថា ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី អ៊ុយក្រែនបានត្រៀមលក្ខណៈដើម្បីពិភាក្សាអំពីការអនុម័តឋានៈអព្យាក្រឹត ប៉ុន្តែមានលក្ខខណ្ឌចំនួន២។
លក្ខខណ្ឌទី១គឺថា ខ្លួននឹងត្រូវតែធានាដោយភាគីទីបី និង លក្ខខណ្ឌទី២គឺ បញ្ហានេះនឹងដាក់ឲ្យធ្វើប្រជាមតិ។
លោកបាននិយាយនៅក្នុង video call ថា “ការធានាសុវត្ថិភាព និងអព្យាក្រឹតភាព ដែលជាស្ថានភាពមិនមាននុយក្លេអ៊ែរនៃរដ្ឋរបស់យើង។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកវា។ នេះគឺជាចំណុចសំខាន់បំផុត”។
មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្ថែមថា ការវាយលុករបស់រុស្ស៊ី បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញទីក្រុងដែលនិយាយភាសារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
Reuters បានដកស្រង់សម្តីលោក Zelensky ដែលបាននិយាយថា ការប្រើប្រាស់ភាសារុស្សីនៅប្រទេសអ៊ុយក្រែន គឺជាអ្វីដែលត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។ ប៉ុន្តែលោកបន្ថែមថា អ៊ុយក្រែនបានបដិសេធ ពិភាក្សាអំពីការទាមទាររបស់រុស្ស៊ីផ្សេងទៀត ដូចជាការរំសាយកងទ័ពអ៊ុយក្រែនជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Zelenskyy ស្តីបន្ទោសលោកខាងលិច ដែលមិនផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ