ព័ត៌មានអន្ដរជាតិ
លោក Macron ព្រមានថា ការបោះពាក្យសម្តីមិនប្រយ័ត្ន នឹងធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែន កាន់តែអាក្រក់ (មានវីដេអូ)
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ការបោះពាក្យសម្តីមិនប្រយ័ត្ន នឹងធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែនកាន់តែអាក្រក់។

លោកបានព្រមានបែបនេះ មួយថ្ងៃបន្ទាប់ពីសមភាគីអាមេរិកលោក Joe Biden ហៅមេដឹកនាំរុស្ស៊ីលោក Vladimir Putin ថាជាអ្នកកាប់សម្លាប់ និងនិយាយថា លោកមិនគួរត្រូវបានអនុញ្ញាតឲ្យបន្តកាន់អំណាចឡើយ។
លោក Macron បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា គោលដៅធំគឺ មានបទឈប់បាញ់នៅអ៊ុយក្រែន ហើយបន្ទាប់មកការដកទ័ពរុស្ស៊ី។ រឿងនេះនឹងមិនអាចទៅរួចទេ បើសិនជាមានការបោះពាក្យសម្តី ឬការធ្វើសកម្មភាពនានា ដោយមិនប្រយ័ត្ន។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកបានបដិសេធថា លោក Biden មិនបានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីឡើយ បន្ទាប់ពីលោកបានធ្វើការអត្ថាធិប្បាយទាំងមិនបានព្រាងទុក ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីចុងសប្តាហ៍។
លោក Macron បានរក្សាការប្រាស្រ័យទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ីពេញមួយវិបត្តិអ៊ុយក្រែន ហើយនិយាយថា លោកនឹងនិយាយទៅកាន់លោក Putin ក្នុងរយៈពេលពីរថ្ងៃខាងមុខ ដើម្បីរៀបចំការជម្លៀសជនស៊ីវិលចេញពីទីក្រុងកំពង់ផែ Mariupol ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ត្រៀមខ្លួន ពិភាក្សា អំពី ការ អនុម័ត ឋានៈ អព្យាក្រឹត តែមានលក្ខខណ្ឌចំនួន ២

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ