ព័ត៌មានអន្ដរជាតិ
ដឹងទីតាំងនិងកាលបរិច្ឆេទ នៃកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ជុំបន្ទាប់
ជុំបន្ទាប់នៃកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី នៅថ្ងៃអង្គារទី២៩ខែមីនា។ នេះបើយោងតាមការិយាល័យប្រធានាធិបតីតួកគី។
សេចក្តីថ្លែងការណ៍មួយ ពីនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីតួកគី បាននិយាយថា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃអាទិត្យទី២៧ខែមីនា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាថា កិច្ចប្រជុំបន្ទាប់នៃគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែន នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បានប្រាប់ទូរទស្សន៍ CNN អន្តរជាតិកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។
លោក Erdogan និងលោក Putin បានពិភាក្សាគ្នាអំពីស្ថានភាពចុងក្រោយនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការខិតខំប្រឹងប្រែងចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោកប្រធានាធិបតី Erdogan បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការបង្កើតបទឈប់បាញ់ និងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងការកែលម្អស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ ហើយបាននិយាយថា តួកគីនឹងបន្តរួមចំណែកក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន អំឡុងពេលដំណើរការនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក Macron ព្រមានថា ការបោះពាក្យសម្តីមិនប្រយ័ត្ន នឹងធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែន កាន់តែអាក្រក់
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង