Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនឱសថអាល្លឺម៉ង់មួយទៀតចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ

បានផុស

នៅ

ក្រុមហ៊ុនជីវឱសថអាល្លឺម៉ង់ CureVac បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះឈ្មោះអ្នកចូលរួមលើកដំបូងក្នុងការសិក្សាព្យាបាលដំណាក់កាលទី ២ និងទី ៣ នៃបេក្ខជនវ៉ាក់សាំងកូវីដ ១៩ ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាចំពោះមនុស្សពេញវ័យ ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tingingen បានប្រកាសថា ការសាកល្បងនេះអាចមានអ្នកចូលរួមច្រើនជាង ៣៥,០០០ នាក់នៅអឺរ៉ុប និងអាមេរិកឡាទីន ។ វាបានបន្ថែមទៀតថា អ្នកចូលរួមដំបូងត្រូវបានចុះឈ្មោះក្នុងការសិក្សាសាកល្បងសំខាន់ៗនៃបេក្ខជនវ៉ាក់សាំង CvnCoV ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Franz-Werner Haas នាយកប្រតិបត្តិនៃក្រុមហ៊ុន CureVac បាននិយាយថា “ជាមួយនឹងការចាប់ផ្តើមនៃការសិក្សាព្យាបាលដំណាក់កាលទី ២ និងទី ៣ យើងបានឈានដល់ដំណាក់កាលសំខាន់មួយទៀតក្នុងការអភិវឌ្ឍបេក្ខជនវ៉ាក់សាំងរបស់យើង ។ មើលទៅវាមានជោគជ័យ យើងសង្ឃឹមថា ការសាកល្បងនេះនឹងបន្តបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំងរបស់យើងដើម្បីការពារប្រឆាំងជំងឺកូវីដ ១៩ និងជួយកម្ចាត់ជំងឺរាតត្បាតនេះ” ។

អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនឹងត្រូវចុះឈ្មោះនៅតាមគេហទំព័រជាច្រើន ហើយពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងនេះចំនួន ២ ដូស ។

ក្រុមហ៊ុន CureVac គ្រោងនឹងបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង CVnCoV ក្នុងការការពារមនុស្សពីករណីឆ្លងជំងឺកូវីដ ១៩ ក៏ដូចជាបង្ការករណីឆ្លងពីកម្រិតមធ្យមទៅធ្ងន់ធ្ងរចំពោះអ្នកចូលរួមដែលមិនធ្លាប់ឆ្លងជំងឺកូវីដ ខណៈអ្នកចូលរួមនឹងត្រូវបន្តតាមដានក្នុងការសិក្សាមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីការសាកល្បងនេះ ។

ក្រុមហ៊ុនបានចាប់ផ្តើមបង្កើតវ៉ាក់សាំងនៅខែមករា ឆ្នាំ ២០២០ មកម្ល៉េះ ខណៈការសាកល្បងព្យាបាលដំណាក់កាលទី ១ និងទី ២ បានចាប់ផ្តើមកាលពីខែមិថុនា និងកញ្ញា ។ ក្រុមហ៊ុនបាននិយាយថាទិន្នន័យបណ្តោះអាសន្នដំណាក់កាលទី ១ ក្នុងខែវិច្ឆិកាបានបង្ហាញថា វ៉ាក់សាំង CVnCoV មានភាពប្រសើរ និងមិនមានប្រតិកម្មនៅគ្រប់ការធ្វើតេស្តទាំងអស់ និងបង្កើតការឆ្លើយតបអង្គបដិប្រាណខ្លាំង ។

ទន្ទឹមនោះកាលពីពាក់កណ្តាលខែវិច្ឆិកា គណៈកម្មការអឺរ៉ុបបានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន CureVac នៃវ៉ាក់សាំងចំនួន ៤០៥ លានដូសសម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម