ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជាក់ច្បាស់ៗ កាលបរិច្ឆេទ ដែលលោក ពូទីន កំណត់បញ្ចប់សង្គ្រាម ស្របនឹងព្រឹត្តិការណ៍ធំមួយ (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសរួចហើយនូវ “ការបញ្ចប់” នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីក្នុងទីក្រុង កៀវ អះអាងថា គឺត្រូវគ្នានឹងកាលបរិច្ឆេទដែលរុស្ស៊ីអបអរការកម្ចាត់ពួកណាស៊ី ក្នុងសង្រ្គាមលោកលើកទីពីរ។

អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានដាក់គោលដៅថា សង្រ្គាមត្រូវតែបញ្ចប់មុនថ្ងៃទី៩ខែឧសភាឆ្នាំ២០២២។
រុស្សី បានប្រារព្ធទិវាជ័យជម្នះដ៏អធិកអធម លើទីលានក្រហម ក្នុងទីក្រុងមូស្គូ នៅថ្ងៃនោះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការចុះចាញ់របស់ពួកណាស៊ីអាល្លឺម៉ង់ និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

នៅក្នុងការបង្ហោះ Facebook, អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា “យោងតាមព័ត៌មានដែលទទួលបាន, ក្នុងចំណោមបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ការងារឃោសនាកំពុងធ្វើឡើងឥតឈប់ឈរ ដែលកំណត់ថា សង្រ្គាមត្រូវតែបញ្ចប់ឲ្យបានមុនថ្ងៃទី៩ខែឧសភាឆ្នាំ ២០២២”។
ការប្រារព្ធពិធីជ័យជម្នះសង្រ្គាមលោកលើកទីពីរដ៏ធំរបស់រុស្ស៊ី ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មួយថ្ងៃបន្ទាប់ពីអឺរ៉ុបខាងលិចប្រារព្ធទិវា ជ័យជម្នះ ថ្ងៃទី ៨ខែឧសភា ដោយសារតែភាពខុសគ្នានៃល្វែងម៉ោងរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសប្លុកសូវៀតផ្សេងទៀត និងម៉ោងនៅអឺរ៉ុបកណ្តាល។

ទិវាជ័យជម្នះក្នុងប្រទេសរុស្ស៊ី គឺជាថ្ងៃបុណ្យជាតិ។ ការិយាល័យសាធារណៈ សាលារៀន និងអាជីវកម្មភាគច្រើនត្រូវបានបិទ ហើយដោយសារតែប្រទេសគាំទ្ររុស្ស៊ីផ្សេងទៀតក៏បានផ្សាយសុន្ទរកថាទិវាជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ីដែរនោះ ទិវានេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលមនុស្សមើលច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២០ ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដឹងទីតាំងនិងកាលបរិច្ឆេទ នៃកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ជុំបន្ទាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ