Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន អួតថា កូរ៉េខាងជើង មិនទាន់អស់មីស៊ីលបាញ់ទេ (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និយាយថា ប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍមធ្យោបាយវាយលុក និងបាញ់មីស៊ីលបន្ថែមទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងជាមួយមន្ត្រី និងអ្នកវិទ្យាសាស្ត្រដែលបានរួមចំណែកដល់ការសាកល្បងបាញ់កាំជ្រួចមីស៊ីលដ៏ជោគជ័យនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងបន្តសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាពការពារជាតិ អភិវឌ្ឍមធ្យោបាយវាយប្រហារដ៏មានឥទ្ធិពលបន្ថែមទៀតដើម្បីធ្វើឲ្យកងទ័ពប្រជាជនរបស់យើងបំពាក់បាននូវសមត្ថភាពទាំងនេះ ។

ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីឈ្មោះ Hwasong-17 កាលពីថ្ងៃទី២៤ ខែមីនា ។ ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍នោះគឺជាការសាកល្បងមីស៊ីល ICBM លើកដំបូងរបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧ មក ។ ប្រទេសជប៉ុនបាននិយាយថា ប្រសិនបើទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលនេះតាមគន្លងធម្មតានោះ វាអាចហោះបានចម្ងាយ ១៥,០០០ គីឡូម៉ែត្រ ហើយអាចឈានដល់ចំណុចណាមួយនៅលើដែនដីសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ វា​ក៏​ជា​ការ​បាញ់​មី​ស៊ី​ល​លើក​ទី ​១១ ​របស់​កូរ៉េ​ខាងជើងផងដែរ​ក្នុង​ឆ្នាំ​នេះ ។ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ៥ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងដែលជាផ្នែកនៃគម្រោងផ្កាយរណបឈ្លបយកការណ៍ ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ថ្មី ក្រោមលេសនៃការអភិវឌ្ឍន៍ប្រព័ន្ធផ្កាយរណប ។

បន្ទាប់ពីការបាញ់សាកល្បងកាលពីថ្ងៃទី ២៤ ខែមីនា ក្រសួងការបរទេសអាមេរិកបាននិយាយថា រុស្ស៊ី និងចិនគួរតែផ្ញើសារដ៏រឹងមាំមួយទៅកាន់កូរ៉េខាងជើងដើម្បីចៀសវាងការបង្កហេតុបន្ថែម និងចូលរួមក្នុងផ្នែកការទូតប្រកបដោយនិរន្តរភាពផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង បញ្ចេញវីដេអូបាញ់មីស៊ីលអន្តរទ្វីបថ្មី មានទាំង គីម ជុងអ៊ុន អមដំណើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម