ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ ជួយប្រមូលព័ត៌មានសម្ងាត់របស់ រុស្ស៊ី ឲ្យ អ៊ុយក្រែន
បើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសនូវែលសេឡង់នឹងជួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក្នុងការប្រមូលព័ត៌មានសម្ងាត់ស្ដីពីប្រតិបត្តិការយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។

លោកស្រី Ardern បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កងកម្លាំងការពារប្រទេសនូវែលសេឡង់នឹងប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងរយៈពេល ៣ ខែខាងមុខ ដើម្បីគាំទ្រចក្រភពអង់គ្លេស និងដៃគូអឺរ៉ុបផ្សេងទៀតទាញយកអត្ថប្រយោជន៍ពីភាពយឺតយ៉ាវណាមួយដើម្បីបំពេញការងារសំខាន់ៗនៅពេលយប់ និងពេលថ្ងៃ” ។
លោកស្រីបាននិយាយថា រដ្ឋមន្ត្រីរបស់ប្រទេសកោះមួយនេះបានសម្រេចចិត្តដាក់ពង្រាយមន្រ្តីចំនួន ៩ នាក់ភ្លាមៗទៅកាន់ចក្រភពអង់គ្លេស និងបែលហ្ស៊ិក “ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការវាយតម្លៃការស៊ើបការណ៍សម្ងាត់” ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ។

នាយករដ្ឋមន្ត្រីបានបន្ថែមថា អ្នកជំនាញចំនួន ៥ នាក់ក្នុងចំណោមអ្នកជំនាញទាំងនេះនឹងត្រួតពិនិត្យរូបភាពផ្កាយរណប ខណៈដែលអ្នកផ្សេងទៀតនឹងត្រូវផ្តល់ភារកិច្ចឲ្យប្រសើរឡើងនូវការយល់ដឹងរបស់ទីក្រុង Wellington អំពីសកម្មភាពសម្ព័ន្ធមិត្តរបស់ខ្លួន និងអង្គការណាតូទាក់ទងនឹងវិបត្តិនេះ ។
នូវែលហ្សេឡង់ពីមុនបានបរិច្ចាគ ៥ លានដុល្លារដល់មូលនិធិ Trust Fund របស់ណាតូដែលផ្តល់ប្រេងឥន្ធនៈ អាហារយោធា ឧបករណ៍ទំនាក់ទំនង និងឧបករណ៍ជំនួយដំបូងដល់ទីក្រុងកៀវ ក៏ដូចជា ៦ លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយដល់ជនស៊ីវិលអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយជម្លោះ ។

ជាចុងក្រោយលោកស្រី Ardern បញ្ជាក់ថា ទីក្រុង Wellington ក៏បានចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងមូស្គូផងដែរ ដោយបានកំណត់គោលដៅលើបុគ្គល និងអង្គភាពរុស្ស៊ីជាង ៤៦០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ្នកកាសែតអង់គ្លេសម្នាក់រៀបរាប់ពីឧបសគ្គលំបាកខ្លាំងទម្រាំទៅដល់បន្ទប់សម្ងាត់របស់លោក Zelensky

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ