Connect with us

ព័ត៌មានអន្ដរជាតិ

លោក Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែន ២នាក់ សង្ស័យត្រូវថ្នាំបំពុល (មានវីដេអូ)

បានផុស

នៅ

អតីតម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែនពីរនាក់ ត្រូវបានគេនិយាយថា ចេញរោគសញ្ញានៃការពុល បន្ទាប់ពីកិច្ចចរចាសន្តិភាពកាលពីរសៀលថ្ងៃទី៣ខែមីនា នៅព្រំដែនអ៊ុយក្រែន-បេឡារុស។

This image has an empty alt attribute; its file name is image-26.jpg

យោងតាមគេហទំព័រស៊ើបអង្កេត Bellingcat បានឲ្យដឹងថា នៅល្ងាចនោះ ពួកគេបីនាក់ បានទទួលរងនូវរោគសញ្ញានៃការពុលសារធាតុគីមី។

ពួកគេចេញរោគសញ្ញារលាកស្បែក រលាកភ្នែក និងការឈឺចាប់ខ្លាំងនៅខាងក្រោយភ្នែក ហើយរោគសញ្ញានេះ កើតពេញមួយយប់។

This image has an empty alt attribute; its file name is 123921272_074615402.jpg

យោងទៅតាមគេហទំព័រដដែល, គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានញ៉ាំអ្វីលើសពីសូកូឡា និងទឹកនោះទេ។

ស្របពេលជាមួយគ្នានោះ មន្ត្រី​ជំនាញ​អាវុធ​គីមី​បាន​ពិនិត្យ​ករណី​នេះ ​ហើយ​សន្និដ្ឋាន​ថា ពួក​គេ​ជឿ​ថា ការបំពុលនេះគឺ​មាន​ចេតនា។

This image has an empty alt attribute; its file name is d343d37ef95a8c37c2ed394d1b91e344-1024x576.jpg

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ លោក Abramovich មិនកើតអីទេ ខណៈឧបទ្ទវហេតុបានកើតឡើងជាច្រើនសប្តាហ៍មុនមកម្ល៉េះ ហើយគាត់នឹងបន្តការចរចាជាមួយអ្នកដែលមកពីអ៊ុយក្រែន ក្នុងការប៉ុនប៉ងបញ្ចប់សង្រ្គាម។

អ្នកស្និទ្ធស្នាលនឹងលោក Abramovich និយាយថា គាត់បានចូលរួមក្នុងកិច្ចប្រជុំជាច្រើន បន្ទាប់ពីគាត់ត្រូវបានគេស្នើសុំឲ្យជួយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky និយាយថា រុស្ស៊ី កំពុងភ័យ ដោយសារតែបទសម្ភាសន៍របស់គាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម