Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​និយាយ​​ថា​ ប្រទេស​​លោក​​ខាង​​​លិច​​មិន​ស្វាគមន៍​​កិច្ច​​ពិភាក្សា​​សន្តិភាព​ទេ

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Sergey Lavrov បាន​លើក​ឡើង​ថា រុស្ស៊ី​មាន​បំណង​រក​ដំណោះ​ស្រាយ​ការ​ទូត​​ជុំ​វិញ​ជម្លោះ​នៅ​អ៊ុយក្រែន ប៉ុន្តែ​ខ្លួន​​​នឹង​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​សម្រប​សម្រួល​ណា​មួយ​របស់​ប្រទេស​លោក​ខាង​លិច​អំឡុង​ពេល​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជា​មួយ​ទី​ក្រុង​កៀវ។

«យើង​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ផ្តល់​ឱកាស​ផ្លូវ​ការ​ទូត។ នោះជា​មូល​ហេតុ​ដែល​យើង​ខ្ញុំ​​យល់​ព្រម​ដើម្បី​ពិភាក្សា​ដែល​កំពុង​បន្ត​នៅ​ទី​ក្រុង​អ៊ីស្តង់ប៊ុល»។ លោក Lavrov មាន​ប្រសាសន៍​អំឡុង​សន្និសីទ​​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ជា​មួយ​នឹង​អ្នក​សារព័ត៌មាន​ស៊ែប៊ី។ កិច្ច​ពិភាក្សា​គ្រោង​បន្ត​នៅ​ថ្ងៃ​អង្គារ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov បាន​ពន្យល់​ថា រដ្ឋាភិបាល​តួកគី​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ដើម្បី​នាំ​ភាគី​ទាំង​ពីរ​ចូល​ទៅ​កាន់​តុ​ចរចា។ ទោះ​បី​ជា​យ៉ាង​ណា មិន​មាន​តម្រូវ​ការ​​​ឲ្យ​មាន​​អឺរ៉ុប ឬ​អាមេរិក​ ​ដែល​ជា​អ្នក​គាំទ្រ​ទី​ក្រុង​កៀវ​នៅ​ជម្លោះ ចូល​ទៅ​ក្នុង​ដំណើរ​ការ​សន្តិភាពទេ។

Lavrov បាន​លើក​ឡើង​ថា ៖«មាន​គំរូ​​ពេល​វេលា​​ជា​ច្រើន​​នៅ​ពេល​​ដែល​សមិទ្ធផល​​នៃការ​ទូត​ត្រូវ​បាន​បំផ្លាញ​ដោយ​សហសេវឹក​ខាង​លិច។ ពួក​គេ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទៀត​ទេ»។

«ខ្ញុំ​មិន​ចង់​ឃើញ​ចំណង​ការ​ទូត​ត្រូវ​បាន​ផ្លាញ​ដោយ​ដៃ​គូ​លោក​ខាង​លិច​របស់​យើង​ឡើយ​ ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ហើយ នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​នៅ​អ៊ុយក្រែន និង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥​នៅ Minsk»។ លោក​បាន​បន្ថែម។

ឥឡូវ​នេះ រុស្ស៊ី​ទាម​ទារ​ឲ្យ​អ៊ុយក្រែន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ខ្លួន​ឯង​ថា​ជា​ប្រទេស​អព្យាក្រឹត្យ​ដែល​នឹង​មិន​ចូល​រួម​ជា​មួយ​ប្លុក​អង្គការ​​យោធាណាតូ​ដែល​ដឹក​នាំ​ដោយ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៧ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម