ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបចំនួន៧ ហាមពលរដ្ឋរបស់ខ្លួន មិនឲ្យទៅចូលរួមប្រយុទ្ធនៅ អ៊ុយក្រែន
ប្រទេសសហភាពអឺរ៉ុបចំនួនប្រាំពីរ បានជំរុញពលរដ្ឋរបស់ពួកគេ ឲ្យចៀសវាងទៅចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីនៅ អ៊ុយក្រែន។

ការអំពាវនាវនេះ ត្រូវបានចេញដោយរដ្ឋមន្ត្រីយុត្តិធម៌នៃប្រទេសបារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អ៊ីតាលី លុចសំបួ និងបែលហ្ស៊ិក។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល ថា រដ្ឋមន្ត្រីបានមិនលើកទឹកចិត្តដល់ជនជាតិអឺរ៉ុប ឲ្យចូលរួមក្នុងជួរនៃក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ត ដែលធ្វើដំណើរទៅកាន់សង្រ្គាមនៅប្រទេសអ៊ុយក្រែន នោះទេ។

បន្ទាប់ពីកងទ័ពរុស្ស៊ី ចូលលុកលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ, ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដោយបើកចំហ ឲ្យជនបរទេសមកជួយប្រទេសរបស់គាត់ជាផ្នែកមួយនៃកងពលអន្តរជាតិដែលនឹងរួមប្រយុទ្ធជាមួយ អ៊ុយក្រែន។
នៅថ្ងៃទី ៦ ខែមីនា អ៊ុយក្រែនបាននិយាយថា មនុស្សប្រហែល ២០ ០០០ នាក់បានឆ្លើយតបចំពោះការអំពាវនាវរបស់គាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Barrons
ចុចអាន៖ អ៊ុយក្រែន រំដោះបានទីក្រុងមួយមកវិញ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?