Connect with us

ព័ត៌មានអន្ដរជាតិ

Zelensky សរសើរ Jonhson​ ថា ជួយច្រើនជាងមេដឹកនាំលោកខាងលិចផ្សេងទៀត តែស្តីឲ្យប្រធានាធិបតីមួយរូបថា ខ្លាចរុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

លោក Volodymyr Zelensky បានសរសើរលោក Boris Johnson ថា បានជួយច្រើនជាងមេដឹកនាំដទៃទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។

This image has an empty alt attribute; its file name is AP22067306432734-1024x671.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

នៅពេលវាយតម្លៃចំពោះការឆ្លើយតបរបស់បណ្តាប្រទេសលោកខាងលិច ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា គាត់បានទទួលកម្លាំងចិត្តពីជនជាតិអង់គ្លេស។

ពេលសំដៅទៅប្រធានាធិបតីបារាំងវិញ, លោក Zelensky បានចោទប្រកាន់ថា លោក Emmanuel Macron មានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធ ពីព្រោះពួកគេខ្លាចរុស្ស៊ី។

This image has an empty alt attribute; its file name is USZSSZG5EVOPPL7RKPXWIJXGJA-1024x683.jpg
ប្រធានាធិបតីបារាំងលោក Emmanuel Macron

លើសពីនេះ ថ្លែងនៅក្នុងទីក្រុង កៀវ លោក Zelensky បានប្រាប់ទស្សនាវដ្ដី Economist ថា ប្រទេសអាល្លឺម៉ង់ កំពុងបង្កកំហុស ដោយព្យាយាមចាត់វិធានការប្រកបដោយតុល្យភាព ព្រោះតែទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរបស់ទីក្រុង បែរឡាំង ជាមួយទីក្រុង មូស្គូ។ លោក Johnson បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន ដោយ​និយាយ​ជាមួយ​គាត់​ស្ទើរតែ​រាល់ថ្ងៃ។

លោក Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា “ចក្រភពអង់គ្លេសពិតជានៅខាងយើង ហើយមិនធ្វើសកម្មភាពតុល្យភាពទេ”។

This image has an empty alt attribute; its file name is 123876242_hi074847034.jpg
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធបញ្ជាក់ថាតើ ចក្រភពអង់គ្លេសចង់បញ្ចប់សង្រ្គាមនេះឆាប់រហ័សក្នុងវិធីណាមួយឬក៏អត់”។

នៅពេលសួរថាតើនាយករដ្ឋមន្ត្រីអង់គ្លេសមានឆន្ទៈជាងលោក Macron ក្នុងការបញ្ជូនអាវុធដែរឬទេ, លោក Zelensky បានឆ្លើយតបថា “មែនហើយ! និយាយឲ្យត្រង់ទៅ លោក Johnson គឺជាអ្នកដឹកនាំដែលជួយច្រើនជាងគេ។ មេដឹកនាំនៃប្រទេសនានា មានប្រតិកម្មទៅតាមរបៀបដែលអ្នកតំណាងរបស់ពួកគេប្រព្រឹត្ត។ ក្នុងករណីនេះ លោក Johnson គឺជាឧទាហរណ៍មួយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រទេស អឺរ៉ុប ចំនួន៧ ហាម ពលរដ្ឋ របស់ខ្លួន មិន ឲ្យទៅ ចូលរួម ប្រយុទ្ធ នៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម