ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបមួយទៀត ប្រកាសដោយបើកចំហ ថាខ្លួនមិនហ៊ានចូល ណាតូ ព្រោះខ្លាច រុស្ស៊ី (មានវីដេអូ)
ប្រទេសហ្វាំងឡង់ អាចប្រឈមមុខនឹងការរំខានពីរុស្ស៊ី រួមទាំងការ Hack តាមប្រព័ន្ធអ៊ីនធឺណិត និងការរំលោភបំពានព្រំដែនផងដែរ ប្រសិនបើខ្លួនព្យាយាមចូលរួមជាមួយអង្គការណាតូ។ នេះបើតាមការព្រមានពីប្រធានាធិបតីរបស់ខ្លួន។

លោកប្រធានាធិបតី Sauli Niinisto បាននិយាយថា “យើងមិនដឹងពីលទ្ធភាពនៃឥទ្ធិពល ដែលនរណាម្នាក់អាចបង្កើតឡើងបាននោះទេ។ ពិភព IT ទាំងមូលគឺងាយរងគ្រោះ”។ លោកបានបន្ថែមថា “សូម្បីតែមុខងារសង្គមសំខាន់ៗមួយចំនួន ក៏អាចត្រូវបានរំខានផងដែរ”។
លោកប្រធានាធិបតីបានធ្វើការបញ្ចេញមតិដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ ខណៈដែលប្រជាជនហ្វាំងឡង់ភាគច្រើន បច្ចុប្បន្នកំពុងគាំទ្រការចូលរួមក្នុងអង្គការ ណាតូ ថ្វីបើរុស្ស៊ីព្រមានប្រឆាំងនឹងគំនិតនេះក៏ដោយ។

ការគាំទ្រជាសាធារណៈឲ្យហ្វាំងឡង់ ចូលណាតូ គឺមាន ៦២% នៅដើមខែនេះ ពោលគឺកើនឡើងពី ៥៣% នៅពេលសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើម។
កាលពីខែមុន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងប្រថុយជាមួយផលវិបាកផ្នែកយោធា ប្រសិនបើពួកគេចាប់ផ្តើមការប៉ុនប៉ងចូលជាសមាជិកណាតូ។

លោកស្រីនិយាយថា “ហ្វាំងឡង់ និងស៊ុយអែត មិនគួរយកបញ្ហាសន្តិសុខរបស់ពួកគេ ផ្អែកលើការបំផ្លាញសន្តិសុខរបស់ប្រទេសដទៃនោះទេ។ ការចូលជាសមាជិក ណាតូ របស់ពួកគេ អាចមានផលវិបាក និងផលប៉ះពាល់ផ្នែកយោធា និងនយោបាយមួយចំនួន”។
គួរបញ្ជាក់ថា ប្រសិនបើហ្វាំងឡង់ចូលរួមក្នុងសម្ព័ន្ធភាពនេះមែននោះ ប្រទេសនេះនឹងក្លាយជាសមាជិកទីប្រាំមួយនៃសម្ព័ន្ធភាព ដែលមានព្រំដែនគោកជាមួយរុស្ស៊ី ជាហេតុធ្វើឲ្យវិមានក្រឹមឡាំងមានការភ័យខ្លាចចំពោះការឡោមព័ទ្ធរបស់អង្គការ ណាតូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?