Connect with us

ព័ត៌មានអន្ដរជាតិ

ទាំងនេះជាអាការរបស់លោក Abramovich ក្រោយសង្ស័យត្រូវគេបំពុល

បានផុស

នៅ

លោក Roman Abramovich សង្ស័យត្រូវបានគេបំពុល​ រួមជាមួយនឹងអ្នកចរចាសន្តិភាពអ៊ុយក្រែនកាលពីដើមខែនេះ ដែលបណ្តាលឲ្យរបកស្បែក និងមើលអ្វីមិនឃើញមួយរយៈ។

This image has an empty alt attribute; its file name is E6720090-AC9B-411D-9FF7-9F68010C9659.jpeg

តំណាងរបស់លោក Abramovich បានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារទី២៩ខែមីនាថា មហាសេដ្ឋីរូបនេះ បានទទួលរងនូវរោគសញ្ញាបែបនេះមែន ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែម។

ស្របពេលជាមួយគ្នានោះ​ កាសែត Wall Street Journal រាយការណ៍ថា ម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ ត្រូវបានគេចោទប្រកាន់ថា បានពុលកាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំមួយក្នុងរដ្ឋធានី កៀវ របស់អ៊ុយក្រែន ដោយគាត់បានដើរតួជាអ្នកបង្កើតសន្តិភាព នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

This image has an empty alt attribute; its file name is DMGTCHPDPICT000727275866-copy-1508-1024x538.webp

ប្រភពបានប្រាប់កាសែតថា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង កៀវ កាលពីថ្ងៃទី ៣ខែមីនា លោក Abramovich ក៏ដូចជាសមាជិកជាន់ខ្ពស់ពីររូបនៃក្រុមអ៊ុយក្រែន បានលេចចេញនូវរោគសញ្ញាដែលរួមមានភ្នែកក្រហម ឈឺភ្នែក ក៏ដូចជារបកស្បែកមុខ និងដៃផងដែរ។

លោក Abramovich ដែលបានទទួលយកសំណើរបស់អ៊ុយក្រែន ដើម្បីជួយចរចាបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក៏បានងងឹតភ្នែកជាច្រើនម៉ោងផងដែរ ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេស តួកគី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែន ២នាក់ សង្ស័យត្រូវថ្នាំបំពុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម