Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ ស្នើ​​កញ្ចប់​​​ថវិកា​​ច្រើន​​បំផុត​​​មិន​​ធ្លាប់​មាន​​ដើម្បី​​​ធ្វើ​​ឲ្យ​​​​​យោធា​ល្អ​ដាច់​គេ​​ក្នុង​​លោក

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ស្នើ​កញ្ចប់​ថវិកា​ដើម្បី​បង្កើន​​សមត្ថភាព​​យោធា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​​ដោយ​លោក​ស្នើ​ទៅ​សភា​​​ចំនួន​ ​៨១៣.៣​ប៊ីលាន​ដុល្លារ​អាមេរិក​​សម្រាប់​ឆ្នាំ​២០២៣​​ដែល​ច្រើន​ជាង​ថវិកា​អនុម័ត​ឆ្នាំ​២០២២​ដល់​ទៅ​៣១​ប៊ីលាន​ដុល្លារ។

សមាជិក​សភា​ទំនង​ជា​បន្ថែម​ថវិកា​ទៀត​ដោយសារ​តំណាង​ពី​គណបក្ស​ទាំង​ពីរបាន​ត្អួញត្អែរ​ថា វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ដោយសារ​អតិផរណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ៖«ខ្ញុំ​កំពុង​អំពាវ​នាវ​ឲ្យ​មាន​ការ​វិនិយោគ​ធំ​បំផុត​មួយ​នៅ​ក្នុង​សន្តិសុខ​ជាតិ​របស់​យើង​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ថវិកា​ត្រូវ​ការ​ដើម្បី​ធានា​ថា យោធា​របស់​យើង​​មាន​​ការ​ត្រៀម​ខ្លួន​បាន​ល្អ​បំផុត ហ្វឹក​ហាត់​បាន​ល្អ​បំផុត ​បំពាក់​សម្ភារ​ទំនើប​បំផុត​ក្នុង​ពិភព​លោក»។

ខណៈ​ពេលថវិកា​ដែល​បាន​ស្នើ​ឡើង​គឺ​ជា​ចំនួន​ដុល្លារ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក អតិផរណា​មាន​ន័យ​ថា ក្នុង​ន័យ​ពិត​ប្រាកដ​គឺ​វា​នឹង​កើន​ឡើង១.៥%​ជាង​៤%។

យោង​តាម Politico ថា គណបក្ស​ប្រជា​ធិបតេយ្យ និង​សាធារណៈ​ដូច​គ្នា​នៅ Capitol Hill បាន​ជំរុញ​ឲ្យ​បង្កើន​ឡើង​៥​ទៅ​៧​%។ សភា​បាន​អនុម័យ​កញ្ចប់​ថវិកា​​ចំនួន​៧៨២​ប៊ីលាន​ដុល្លារ​សម្រាប់​ឆ្នាំ​​២០២២នេះ។

សេចក្តី​ព្រាង​សេតវិមានស្វែង​រក​ថវិកា​៧៧៣​ប៊ីលាន​ដុល្លារ​សម្រាប់​​មន្ទីរបញ្ចកោណ​តែ​មួយ ខណៈ​ប្រាក់​​​ផ្សេង​ទៀត​ទៅ​ក្រសួង​ថាមពល​ដែល​រក្សា​អាវុធ​នុយក្លេអ៊ែរ​អាមេរិក។

យោង​តាមឯកសារ​ថវិកា​បាន​បង្ហាញ​ថា លោក បៃដិន កំពុង​ស្នើ​សុំ​ថវិកា​៦៨២​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អ៊ុយក្រែន​ដើម្បីប្រឆាំង​នឹង​ឥទ្ធិពល​រុស្ស៊ី និងបំពេញ​តម្រូវ​ការពាក់​ព័ន្ធ​នឹង​សន្តិសុខ ថាមពល បញ្ហាសន្តិសុខ​អ៊ីនធឺណេត​ ព័ត៌មាន​ក្លែង​ក្លាយ ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ភាព​ធន់​នឹង​សង្គម​ស៊ីវិល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១២ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម