ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឈានមុខមួយប្រាប់ពីអាការៈក្រោយចាក់វ៉ាក់សាំងកូវីដតែថា កុំភ័យ
បន្ទាប់ពីក្រុមហ៊ុន Moderna បាននិយាយនៅថ្ងៃអង្គារទី១៥ខែធ្នូនេះថា ខ្លួនបានឈានកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលសិង្ហបុរីក្នុងការផ្គត់ផ្គង់វ៉ាក់សាំង mRNA-1273 ជាវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសនេះនោះ ក្រុមហ៊ុននេះបានចេញមុខបកស្រាយពីអាការៈមួយចំនួនក្រោយពេលមនុស្សត្រូវចាក់វ៉ាក់សាំងនេះ។
ក្រុមហ៊ុននេះនិយាយថា ទិន្នន័យពីការសិក្សាដំណាក់កាលទី៣ដែលពាក់ព័ន្ធនឹងអ្នកចូលរួមប្រមាណ៣០,០០០នាក់នៅសហរដ្ឋអាមេរិកបានបង្ហាញពីប្រសិទ្ធភាព៩៤,១ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩និងអត្រាជោគជ័យ១០០ភាគរយក្នុងការការពារករណីធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Moderna និយាយថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរជាមួយវ៉ាក់សាំង mRNA-1273 ទេ។ ផលប៉ះពាល់ទូទៅបំផុតគឺការអស់កម្លាំង ឡើងកន្ទួលក្រហមនៅកន្លែងចាក់ថ្នាំ ឈឺចាប់ ឈឺក្បាលនិងឈឺខ្លួនប្រាណតែមានរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីការចាក់លើកទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមហ៊ុន Moderna ព្រមព្រៀងជាមួយសិង្ហបុរី ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ
ចុចអាន៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់មួយទៀតចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង