ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា សង្គ្រាមកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារលោកខាងលិច ផ្តល់អាវុធឲ្យ អ៊ុយក្រែន (មានវីដេអូ)
លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់លោកខាងលិចថា ធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់អាវុធ ទៅឲ្យរដ្ឋាភិបាលទីក្រុង កៀវ។

លោក Nebenzya ក៏បានច្រានចោលផងដែរ ចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ការលុកលុយរបស់អ៊ុយក្រែនគឺជា “សង្រ្គាមជម្រើស” ដោយនិយាយថា លោកខាងលិចកំពុងព្យាយាមបង្កើត “រដ្ឋប្រឆាំងរុស្ស៊ី” នៅអ៊ុយក្រែន។
ការលើកឡើងរបស់លោក Nebenzya បានកើតឡើងបន្ទាប់ពីកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេស តួកគី បានទទួលលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។

ក្នុងកិច្ចប្រជុំនោះ ប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុង Chernihiv ខណៈ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត មិនចូលអង្គការណាតូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លទ្ធផលល្អចំនួន២ ទទួលបានក្នុងការចរចា រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ