ព័ត៌មានអន្ដរជាតិ
ការធ្លាក់ឧទ្ធម្ភាគចក្រនៅកុងហ្គោសម្លាប់កម្លាំងរក្សាសន្តិភាព UN ៨នាក់
សមាជិក៨នាក់របស់កងកម្លាំង MONUSCO ស្ថិតក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានស្លាប់នៅពេលឧទ្ធម្ភាគចក្ររបស់ពួកគាត់បានធ្លាក់នៅជិតព្រំដែនប្រទេសរ្វ៉ាន់ដាកាលពីថ្ងៃអង្គារ៍។

យោធាកុងហ្គោបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធចលនា២៣មីនា (M23) ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ ប៉ុន្តែក្រុមឧទ្ទាមបានបដិសេធ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យយោធាកុងហ្គោ លោក Sylvain Ekenge បានឲ្យដឹងថា កងកម្លាំង MONUSCO បាននិយាយថា ឧទ្ធម្ភាគចក្រប៉ាគីស្ថានដែលមានកន្ទុយលេខ៨១០កំពុងហោះហើរឈ្លបយកការណ៍លើតំបន់ Tshanzu ក្នុងខេត្ត North Kivu ជិតព្រំដែនប្រទេសរ្វ៉ាន់ដា និងអ៊ូហ្គង់ដា។ ឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃអង្គារ៍នៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម M23។
បន្ថែមលើសមាជិកក្រុមប៉ាគីស្ថាន៦នាក់ ឧទ្ធម្ភាគចក្របានដឹកវរសេនីយ៍ទោជនជាតិរុស្ស៊ី Alexey Mizyura និងវរសេនីយ៍ទោសជនជាតិស៊ែប៊ី Dejan Stanojevic ដែលទាំងពីរនាក់បម្រើការនៅកងកម្លាំង MONUSCO។ យោធាប៉ាគីស្ថានបាននិយាយថា អ្នកទាំង៨នាក់បានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ ប៉ុន្តែមិនបានបញ្ជាក់លំអិតពីមូលហេតុទេ។

អគ្គមេបញ្ជាការរងកងកម្លាំង MONUSCO លោក Benoit Chavanat បានប្រកាសកាលពីព្រឹកថ្ងៃអង្គារ៍ថា កម្លាំងអង្គការសហប្រជាជាតិមិនបានចូលរួមផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម M23 ទេ ប៉ុន្តែផ្នែកនៃអាណត្តិរបស់ខ្លួនគឺគាំទ្រយោធាកុងហ្គោដើម្បីការពារជនស៊ីវិល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ