ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានប្រទេសណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន
រុស្ស៊ីបានព្រមានប្រទេសប៉ូឡូញកុំឲ្យលូកដៃ ឬជ្រៀតជ្រែក ជាពិសេសនៅឲ្យឆ្ងាយពីសង្គ្រាមរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែនដែលកំពុងបន្ត ។

ប៉ូឡូញបានក្លាយទៅជាប្រទេសសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីការពារអ៊ុយក្រែន ហើយការប្រយុទ្ធមួយចំនួនក៏កំពុងខិតជិតព្រំដែនរបស់ខ្លួនផងដែរ ។
កាលពីសប្តាហ៍មុន កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើទីក្រុង Lviv ភាគខាងលិចរបស់អ៊ុយក្រែន នៅជិតព្រំដែនប៉ូឡូញ ខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញផងដែរ ។

ស្ថានភាពនេះបានបង្ខំឲ្យអង្គការណាតូសម្រេចចិត្តអំពីរបៀបឆ្លើយតបចំពោះឧប្បត្តិហេតុបែបនេះនៅក្នុងព្រំដែននៃប្រទេសជាសមាជិករបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ខាតបង់សេដ្ឋកិច្ចពីការលុកលុយរបស់ រុស្ស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត