ព័ត៌មានអន្ដរជាតិ
អាមេរិក និងប្រទេសអាស៊ានមួយនេះព្រមព្រៀងធ្វើការរួមគ្នាលើបញ្ហា អ៊ុយក្រែន និងឥណ្ឌូប៉ាស៊ីហ្វិក
ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានយល់ព្រមបន្តធ្វើការជាមួយគ្នាលើការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាលើកិច្ចការសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
មេដឹកនាំទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីកិច្ចពិភាក្សានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដោយក្នុងនោះលោក Biden បានប្រាប់អ្នកដែលចូលរួមថា “សង្រ្គាមរបស់លោក Putin គឺជាការវាយប្រហារលើគោលការណ៍អន្តរជាតិស្នូលដែលគាំទ្រសន្តិភាព សន្តិសុខ និងវិបុលភាពគ្រប់ទីកន្លែង រួមទាំងនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ” ។
លោក Biden បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកចង់ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សជាមួយនឹងការអនុវត្ត “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួន បើទោះបីជាមានការអភិវឌ្ឍន៍នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ។
ទន្ទឹមនោះ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ដែរថា នឹងរក្សាទណ្ឌកម្មរបស់ប្រទេសខ្លួនមកលើរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់