ព័ត៌មានអន្ដរជាតិ
ចិននិងរុស្ស៊ីប្តេជ្ញាបង្កើនចំណងមិត្តភាពកម្រិតខ្ពស់ថែមទៀត
រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំងបានប្តេជ្ញាបន្ថែមទៀតដើម្បីអភិវឌ្ឍចំណងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិឲ្យកាន់តែខ្លាំងឡើង។ នេះជាការឲ្យដឹងពីលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធ ទី៣០ ខែមីនា បន្ទាប់ពីបានជួបប្រជុំជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅភាគខាងកើតប្រទេសចិន។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរក៏បានថ្កោលទោសចំពោះអ្វីដែលពួកគាត់បានហៅថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចខុសច្បាប់ដាក់លើទីក្រុងមូស្គូជុំវិញសកម្មភាពរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។
លោក Wang និងលោក Lavrov បានជួបគ្នានៅខេត្ត Anhui ភាគខាងកើតប្រទេសចិនដែលជាកន្លែងចិនធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីស្តីពីប្រទេសអាហ្វហ្គានីស្ថានរយៈពេល២ថ្ងៃ។
«ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីអភិវឌ្ឍចំណងទ្វេភាគី និងកាន់តែមានការជឿជាក់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ»។ លោក Wang មានប្រសាសន៍។
លោកបន្តថា ៖«ចិនកំពុងមានឆន្ទៈធ្វើការជាមួយរុស្ស៊ីដើម្បីនាំយកចំណងការទូតចិន-រុស្ស៊ីឈានដល់កម្រិតកាន់តែខ្ពស់នៅក្នុងយុគសម័យថ្មីស្ថិតក្រោមការណែនាំនៃឯកភាពគ្នាដោយប្រមុខរដ្ឋទាំងពីរ»។
កិច្ចប្រជុំបានកើតមានឡើងមិនដល់មួយខែ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារនៅអ៊ុយក្រែនក្នុងអ្វីដែលហៅថាជា«ប្រតិបត្តិការពិសេស»ដែលបានជំរុញឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន។
រុស្ស៊ីកំពុងសម្លឹងរកការគាំទ្រពីចិន និងភាពជាដៃគូ ខណៈប្រទេសនេះកាន់តែឯកោពីប្រព័ន្ធហិរញ្ញវត្ថុសកល និងសង្វាក់ផ្គត់ផ្គង់។
លោក Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនង់របស់រុស្ស៊ីជាមួយចិនគឺស្ថិតនៅក្នុងកម្រិតខ្លាំងបំផុតមិនធ្លាប់មាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក