ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី ប្រដាប់អាវុធនុយក្លេអ៊ែរ ហោះចូលដែនអាកាស ស៊ុយអែត (មានវីដេអូ)
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី ដែលផ្ទុកអាវុធនុយក្លេអ៊ែរ បានហោះចូលដែនអាកាសរបស់ប្រទេស ស៊ុយអែត លើកោះ Gotland ក្នុងសមុទ្របាល់ទិក។

យោងតាមទូរទស្សន៍ TV4 News របស់ស៊ុយអែតបានរាយការណ៍ថា សកម្មភាពនេះគឺជាចេតនានៃការបំភិតបំភ័យ។
បណ្តាញនេះផ្សាយថា យន្តហោះរុស្ស៊ីចំនួនបួនគ្រឿង ដែល២គ្រឿងជាយន្តហោះចម្បាំងធុន Sukhoi 24 និង២គ្រឿងទៀតជាយន្តហោះចម្បាំងធុន Sukhoi 27 បានហោះចេញពីមូលដ្ឋានអាកាស Kaliningrad មុនការលុកលុយថ្ងៃទី២ខែមីនា។ ប្រភពដដែលបានបង្ហើបថា យន្តហោះចម្បាំងទាំងនេះ ត្រូវបានបំពាក់ដោយអាវុធនុយក្លេអ៊ែរ។

ដោយសារតែជម្លោះក្នុងប្រទេសអ៊ុយក្រែន, កងកម្លាំងអាកាសស៊ុយអែត បានបង្កើនការត្រៀមខ្លួន ចំពោះសកម្មភាពមិនប្រក្រតីណាមួយ។
ប្រមុខកងទ័ពអាកាសស៊ុយអែតលោក Carl-Johan Edstrom បាននិយាយថា “យើងវាយតម្លៃថា នេះជាសកម្មភាពដោយចេតនា។ វាធ្ងន់ធ្ងរណាស់ ជាពិសេសនៅពេលប្រទេសមួយ មានសង្គ្រាម។ យើងបានវិភាគឧបទ្ទវហេតុនេះ ហើយវាច្បាស់ណាស់ថា គ្រប់យ៉ាងបង្ហាញថាពួកគេមានចេតនាបំពានព្រំដែនរបស់ប្រទេសស៊ុយអែត”។

របាយការណ៍បានបន្ថែមថា ការរំលោភលើទឹកដីស៊ុយអែត មានរយៈពេលប្រហែលមួយនាទី។
គួរបញ្ជាក់ថា ស៊ុយអែត ដែលជាប្រទេសអព្យាក្រឹត និងមិនមែនជាសមាជិកណាតូ បានដាក់ពង្រាយយន្តហោះចម្បាំង JAS 39 Gripen ចំនួនពីរគ្រឿង ដែលត្រូវបានគេនិយាយថា បានថតជាប់រូបយន្តហោះរុស្ស៊ី ដែលបញ្ជាក់ថា ពួកគេត្រូវបានបំពាក់ដោយអាវុធនុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី កែនមនុស្ស ១៦ ០០០នាក់ពីមជ្ឈិមបូព៌ា ទៅប្រយុទ្ធនៅ អ៊ុយក្រែន ឲ្យម្នាក់ជាង ៦ពាន់ដុល្លារក្នុងមួយខែ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ