Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងប្រទេសទិញប្រេងពី រុស្ស៊ី ភាគច្រើនគឺ អឺរ៉ុប

បានផុស

នៅ

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកទៅកាន់ទីផ្សារពិភពលោក និងជាប្រទេសនាំចេញប្រេងឆៅធំទី ២ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបាននាំចេញប្រហែល ២.៨៥ លានបារ៉ែលក្នុងមួយថ្ងៃតាមផ្លូវសមុទ្រ និងបំពង់បង្ហូរប្រេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញប្រេងភាគច្រើនរបស់រុស្ស៊ីត្រូវបានទិញដោយអឺរ៉ុប និងចិន ដែលរួមគ្នាស្មើនឹង ៩០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេស ។ នៅឆ្នាំ ២០២១ អឺរ៉ុបបានទិញប្រហែល ៤២ ភាគរយនៃផលិតកម្មប្រេងសរុបរបស់រុស្ស៊ី ខណៈដែលប្រទេសចិនបានទិញ ១៤ ភាគរយ និង ៣០ ភាគរយនៅក្នុងប្រទេសរុស្ស៊ី ។

ប្រទេសធំៗផ្សេងទៀតដែលទិញប្រេងពីរុស្ស៊ីរួមមាន អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិក ប៉ូឡូញ និងកូរ៉េខាងត្បូង ។ ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បណ្តាប្រទេសនៅអឺរ៉ុបបាននាំចូលប្រេងពីរុស្ស៊ីប្រហែល ៧ ដងច្រើនជាងសហរដ្ឋអាមេរិក ពោលប្រទេសអឺរ៉ុបគឺពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីរុស្ស៊ី ហើយបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនស្ទើរតែពឹងផ្អែកទាំងស្រុងលើប្រេងរុស្ស៊ី ។

ក្នុងនោះប្រទេសលីទុយអានី ទទួលបាន ៨៣ ភាគរយនៃការនាំចូលប្រេងរបស់ខ្លួនពីប្រទេសរុស្ស៊ី បន្ទាប់មកគឺហ្វាំងឡង់ ៨០ ភាគរយ, ស្លូវ៉ាគី ៧៤ ភាគរយ, ប៉ូឡូញ ៥៨ ភាគរយ, ហុងគ្រី ៤៣ ភាគរយ និងអេស្តូនី ៣៤ ភាគរយ ។

ចំណែកប្រទេសអាល្លឺម៉ង់ ទិញប្រេង ៣០ ភាគរយ, ន័រវែស ២៥ ភាគរយ, ប៊ែលហ្សិក ២៣ ភាគរយ, តួកទី ២១ ភាគរយ, ដាណឺម៉ាក ១៥ ភាគរយ និងអេស្ប៉ាញ ១១ ភាគរយ ។

ទន្ទឹមនោះ រុស្ស៊ីមិនត្រឹមតែជាប្រទេសផលិត ប្រើប្រាស់ និងនាំចេញប្រេងដ៏សំខាន់ប៉ុណ្ណោះទេ ប្រទេសនេះថែមទាំងផលិត និងនាំចេញធ្យូងថ្ម ឧស្ម័នធម្មជាតិ និងផលិតផលចម្រាញ់ផ្សេងៗដែលផលិតពីពួកគេ ។ យោងតាម ​​IEA បានឲ្យដឹងថា ឧស្សាហកម្មឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីបានផលិតថាមពលស្មើនឹងប្រេង ១១ ពាន់លានបារ៉ែលក្នុងឆ្នាំ ២០១៩ ។

ប្រទេសនេះបាននាំចេញប្រហែល ៥៤ ភាគរយនៃធ្យូងថ្មរបស់ខ្លួន, ៣១ ភាគរយនៃឧស្ម័នធម្មជាតិរបស់ខ្លួន និង ៧០ ភាគរយនៃប្រេងរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ។ យោងទៅតាម IEA បានឲ្យដឹងថា ធ្យូងថ្មត្រូវបាននាំចេញជាចម្បងទៅកាន់ឧស្សាហកម្មថាមពល និងលោហធាតុរបស់ប្រទេសចិន ហើយប្រេង និងឧស្ម័នធម្មជាតិនាំចេញទៅអឺរ៉ុបជាចម្បង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Hill

ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម