ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងចល័តទ័ពដូរផែនការវាយលុក អ៊ុយក្រែន (មានវីដេអូ)
លោក Oleksiy Arestovych ទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីកំពុងចល័តកងកម្លាំងពីភាគខាងជើងទៅភាគខាងកើតអ៊ុយក្រែន ។

លោកបញ្ជាក់ថា ការចល័តទ័ពទៅភាគខាងកើតរបស់រុស្ស៊ី គឺដើម្បីព្យាយាមឡោមព័ទ្ធកងទ័ពអ៊ុយក្រែន ប៉ុន្តែក៏រក្សាកងកម្លាំងមួយចំនួននៅពីក្រោយរដ្ឋធានីកៀវផងដែរ ដើម្បីចងផ្នែកខ្លះនៃយោធាអ៊ុយក្រែននៅទីនោះ ។
ថ្លែងតាមទូរទស្សន៍ជាតិលោក Oleksiy Arestovych ក៏បាននិយាយផងដែរថា ការចល័តកងទ័ពនេះកើតឡើង ក្រោយកិច្ចប្រជុំកាលពីថ្ងៃអង្គារទទួលបានលទ្ធផលវិជ្ជមានចំនួន ២ ដោយទី ១ នោះគឺប្រទេសរុស្ស៊ីបានសន្យាកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិទីក្រុងកៀវ និងទីក្រុង Chernihiv ខណៈទី ២ គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “នេះគឺជាការបន្លាស់ទីតាំង មិនមែនជាការដកថយពិតប្រាកដនោះទេ ។ វាអាចជាផែនការថ្មីរបស់រុស្ស៊ី” ។
លោកបានថ្លែងថា “យើងទាំងអស់គ្នាគួរតែត្រៀមខ្លួនដើម្បីឃ្លាំមើលការវាយលុកដ៏ធំប្រឆាំងនឹងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន ។ វាមិនមែនមានន័យថា ការគំរាមកំហែងដល់ទីក្រុងកៀវបានចប់នោះទេ” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង