ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមាន កុំធ្វើរឿងនេះដាច់ខាតក្រោយចាក់វ៉ាក់សាំងកូវីដ
យោងតាមអ្នកជំនាញបានឲ្យដឹងថា ការទទួលទានគ្រឿងស្រវឹងគួរតែចៀសវាងបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

អ្នកវិទ្យាសាស្ត្ររុស្ស៊ីព្រមានថា សារធាតុនេះអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង។
ការព្រមាននេះបានកើតឡើងចំពេលប្រទេសអង់គ្លេសមានគម្រោងបើកគ្លីនិកចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាខណៈក្រុមគ្រូពេទ្យធ្វើប្រតិបត្តិការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ក្នុងទីតាំងរាប់រយផ្សេងៗគ្នា។

ទោះបីជាមន្ត្រីសុខាភិបាលនៅចក្រភពអង់គ្លេសមិនបាននិយាយអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងលើវ៉ាក់សាំងក៏ដោយក៏អ្នកវិទ្យាសាស្ត្ររុស្ស៊ីម្នាក់ដែលចូលរួមក្នុងការបង្កើតវ៉ាក់សាំង Sputnik V បានចេញការព្រមានយ៉ាងច្បាស់ៗ។
គាត់និយាយថា គាត់បានណែនាំយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគ្រឿងស្រវឹងក្រោយចាក់វ៉ាក់សាំង។

លោកវេជ្ជបណ្ឌិត Alexander Gintsburg ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងរោគរាតត្បាតនិងមីក្រូជីវសាស្រ្ត Gamaleya ក្នុងទីក្រុងមូស្គូបានប្រាប់គេហទំព័រ New Scientist ថា “យើងសូមណែនាំឲ្យចៀសវាងការសេពគ្រឿងស្រវឹងក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងម្តងៗ”។
លោកវេជ្ជបណ្ឌិត Gintsburg បានអះអាងថា “វាជាការសំខាន់ណាស់ដែលត្រូវយល់ថា ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចកាត់បន្ថយភាពស៊ាំ ដូច្នេះវានឹងកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងឬអាចធ្វើឲ្យវាគ្មានន័យ”។

គាត់បានបន្ថែមទៀតថា ជាតិអាល់កុលច្រើនអាចបំផ្លាញអង់ទីគ័រ។
លោក Gintsburg បានអះអាងថា “នេះគឺជាការពិតមិនត្រឹមតែចំពោះវ៉ាក់សាំង Sputnik V ប៉ុណ្ណោះទេប៉ុន្តែក៏ចំពោះវ៉ាក់សាំងដទៃទៀតដែរ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ