ព័ត៌មានអន្ដរជាតិ
ខេត្តហ្លួងណាំថា ប្រទេសឡាវ ដាច់ស្តុកប្រេងឥន្ធនៈ ស្ថានីយជាច្រើនត្រូវបិទជាបណ្តោះអាសន្ន
ប្រភពព័ត៌មានបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២មក នៅក្នុងភូមិសាស្ត្រខេត្តហ្លួងណាំថា ប្រទេសឡាវ មានបញ្ហាកង្វះខាតប្រេងឥន្ធនៈ (ដាច់ស្តុក) រយៈពេលពីរថ្ងៃមកហើយ ពោលគឺនៅមានតែស្ថានីយ៍ប្រេងឥន្ធនៈ PTT តែមួយគត់ ដែលនៅបើកដំណើរការក្នុងខេត្តនេះ។

យោងតាមប្រជាពលរដ្ឋរស់នៅខេត្ត ហ្លួងណាំថា បាននិយាយកាលពីថ្ងៃទី២៩ ខែមីនាថា មានប្រជាជនជាច្រើនត្រូវនាំគ្នាតម្រង់ជួរដើម្បីរង់ចាំចាក់សាំង ហើយខ្លះទៀតបាននាំគ្នាទៅទិញសាំងដែលលក់រាយនៅតាមចញ្ចើមថ្នល់ ក្នុងតម្លៃ ៤០,០០០កីបក្នុង ១លីត្រ ឬស្មើនឹង (២០០០០រៀលខ្មែរ)។ ពីរថ្ងៃមកនេះមានបើកលក់តែស្ថានីយ៍តែមួយប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី២៩ ខែមីនា មានស្ថានីយ៍ ២-៣ ទៀតបានបើកលក់ ប៉ុន្តែគ្មានសាំងគ្រប់គ្រាន់សម្រាប់លក់ទេ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រកាសជូនដំណឹងស្តីពីការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសរួចមកហើយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ននៅខេត្តហ្លួងណាំថា គឺ ២០,៥៣០កីបក្នុង១លីត្រ ឬ(ជាង១០០០០រៀល) សាំងធម្មតា ១៨,០១០កីបក្នុង១លីត្រ ឬ(៩០០០រៀល) ម៉ាស៊ូត ១៦,៦០០កីបក្នុង១លីត្រ ឬ(ជាង ៨០០០រៀល)៕
អត្ថបទ៖ គង់ សំអាន
ចុចអាន៖ អភិបាលខេត្តសុរិន្ទ ចេញសេចក្តីប្រកាស ព្រមានអ្នកក្លែងបន្លំជាខ្សែរាជវង្សខ្មែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត