ព័ត៌មានអន្ដរជាតិ
លោក Biden និង Zelensky ពិភាក្សាគ្នាអំពីជំហានបន្ទាប់ក្នុងសង្គ្រាម រុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាថានឹងផ្តល់ជំនួយបន្ថែមទៀតសម្រាប់ប្រជាជនអ៊ុយក្រែននៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃពុធជាមួយលោកប្រធានាធិបតី Volodymyr Zelensky ។

លោក Biden បានសន្យាផ្តល់ជំនួយថវិកាផ្ទាល់ចំនួន ៥០០ លានដុល្លារដល់អ៊ុយក្រែន ក្រោយលោក Zelenskyy បានស្នើសុំជំនួយម្តងទៀតក្នុងការការពារប្រទេសរបស់គាត់ ខណៈមន្ត្រីសេតវិមានបាននិយាយថា ពួកគេកំពុងធ្វើការលើរឿងនេះ ។
ទន្ទឹមនោះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីជួយដល់យោធាអ៊ុយក្រែន ក៏ដូចជាអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកបានប៉ះពាល់ដល់ជម្លោះនេះឬយ៉ាងណានោះ ។

បន្ថែមពីនេះ មន្ត្រីសេតវិមានបាននិយាយថា ពួកគេចង់ដាក់ការចំណាយយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីសម្រាប់អ្វីដែលពួកគេហៅថា “ការលុកលុយដ៏ព្រៃផ្សៃ” ខណៈពួកគេនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?