ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលនាំផ្លូវកម្ទេចឃ្លាំងប្រេងដែលផ្គត់ផ្គង់ដល់យោធា អ៊ុយក្រែន
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលនាំផ្លូវកម្រិតខ្ពស់ បំផ្លាញឃ្លាំងស្តុកប្រេងដ៏ធំដែលផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែននៅក្នុងទីក្រុងចំនួន ៤ ។

លោក Konashenkov បានប្រាប់អ្នកយកព័ត៌មានថា “កាលពីល្ងាចថ្ងៃទី ៣០ ខែមីនា មីស៊ីលនាំផ្លូវបាញ់តាមអាកាសបានបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈធំ ៗនៅក្នុងការតាំងទីលំនៅរបស់ទីក្រុង Dnepr ទីក្រុង Lysychansk ទីក្រុង Chuguev និងទីក្រុង Novomoskovsk” ។

មន្ត្រីដដែលបាននិយាយថា បន្ថែមពីលើនេះយោធារុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៨ គ្រឿង រួមទាំងយន្តហោះ Bayraktar TB2 មួយគ្រឿងផងដែរ នៅលើដែនអាកាសក្បែរតំបន់នៃការតាំងទីលំនៅចំនួន ១៣ នៅទូទាំងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?