Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​បញ្ចូល​​ទាហាន​​ថ្មី​​ជាង​​១៣​​ម៉ឺន​​នាក់ ​តែ​​មិន​​មែន​បញ្ជូន​​ទៅ​​អ៊ុយក្រែន​​ទេ

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​​បញ្ជាឲ្យ​​​ទាហាន​​​ថ្មី​ចំនួន​ ១៣៤ ៥០០​នាក់ ​ចូល​ក្នុង​ជួរ​កង​ទ័ព​ដែល​ជា​ផ្នែក​មួយ​នៃ​​សេចក្តី​ព្រាង​​ជ្រើស​រើស​​ប្រចាំ​​ឆ្នាំ​​ ប៉ុន្តែ​ក្រសួង​ការ​ពារ​ជាតិ​បាន​និយាយ​ថា មិន​មែន​​ការ​បញ្ចូល​​ដើម្បី​​បញ្ជូន​​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ។

បទ​បញ្ជា​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​៥​សប្តាហ៍​ បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​នៅ​អ៊ុយក្រែន​។ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​បានជ្រើស​រើស​​​នឹង​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​​ក្តៅ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ទទួល​ស្គាល់​ថា ទាហាន​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន បន្ទាប់​ពី​លោក​ ពូទីន បាន​បដិសេធ​រឿង​នេះ​ជា​ច្រើន​លើក ដោយ​និយាយ​ថា មាន​តែ​ទាហាន និង​មន្ត្រី​អាជីព​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ។

អ្នក​នាំ​ពាក្យ​របស់​លោក ពូទីន បាន​និយាយនៅ​ពេល​នោះ​ថា លោក​ប្រធានាធិបតី​​បាន​បញ្ជាឲ្យ​រដ្ឋ​អាជ្ញា​យោធា​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​មិន​គោរព​តាម​ការ​ណែនាំ​របស់​លោក​​​ដើម្បី​ដក​ទាហាន​ចេញ។

ក្រឹត្យ​របស់​លោក​ប្រធានាធិបតី ពូទីន បាន​និយាយ​ថា សេចក្តី​ព្រាង​យោធា​ប្រចាំ​ឆ្នាំ​ដែល​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា នឹង​​ប៉ះ​ពាល់ដល់​បុរស​ៗ​រុស្ស៊ី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​​ដល់​២៧​ឆ្នាំ។

លោក Shoigu បាន​និយាយកាល​ពី​ថ្ងៃ​អង្គារ៍​ថា អ្នក​ដែល​បាន​កោះ​ហៅ​ទាំង​នោះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មូលដ្ឋាន​ដែល​ត្រូវ​បាន​កំណត់​តាម​ការ​ចាត់​តាំង​របស់​ពួក​គេ​នា​ចុង​ខែ​ឧសភា។

លោក​មាន​ប្រសាសន៍​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​វេបសាយ​របស់​ក្រសួង​ថា ៖«ទាហាន​ភាគ​ច្រើន​បំផុត​កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹក​ហាត់​រយៈ​ពេល​៣​ទៅ​៥​ខែ។ សូម​ឲ្យ​ខ្ញុំ​​បញ្ជាក់​​ថា ​ទាហាន​ថ្មី​​នឹង​មិន​បញ្ជូន​ទៅ​សមរភូមិ​ក្តៅ​ណា​មួយ​នោះ​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម