Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា​​ឈប់​​​បើក​​ភ្លើង​​តាម​​ផ្លូវ​​ទូទាំង​​ប្រទេស ព្រោះ​​វិបត្តិ​​សេដ្ឋកិច្ច​​ធ្ងន់​​ធ្ងរ

បានផុស

នៅ

ប្រទេស​ស្រី​លង្កា​បាន​បិទ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស​ដើម្បី​សន្សំ​​អគ្គីសនី។ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ប្រទេស​នេះ​កំពុង​​ជួប​​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងន់​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដែល​នាំ​ឲ្យ​ផ្តាច់​ថាមពល និង​បញ្ឈប់​​ការ​ជួញ​ដូរ​ផ្សារ​ហ៊ុន​សំខាន់​ៗ​របស់​ខ្លួន។

ប្រទេស​កោះ​ដែល​មាន​ប្រជា​ជន​២២​លាន​នាក់​កំពុង​​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ដាច់​ចរន្ត​អគ្គីសនី​រហូត​ដល់​​១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយសារ​រដ្ឋាភិបាលមិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​​នាំ​ចូល​ឥន្ធនៈ​បរទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល លោកស្រី Pavithra Wanniarachchi បាន​ប្រាប់​អ្នក​កាសែត​ថា ៖«យើង​បាន​ណែនាំ​ដល់​មន្ត្រី​រួច​ហើយ​ឲ្យ​បិទ​ភ្លើង​តាម​ផ្លូវ​ទូទាំង​ប្រទេស​ដើម្បី​ជួយ​សន្សំ​ថាមពល»។

ការ​ដាច់​ចរន្ត​អគ្គីសនី​បាន​បន្ថែម​​ការ​ឈឺ​ចាប់​ដល់​ស្រី​លង្កា​ដែល​កំពុង​ដោះ​ស្រាយ​នឹង​កង្វះសម្ភារ​សំខាន់​ៗ និង​​តម្លៃ​ឡើង​ខ្លាំង។

នាយកដ្ឋាន​ស្ថិតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អតិផរណា​លក់​រាយ​បាន​ឡើង​ដល់​១៨.៧​%​ក្នុង​ខែ​មីនា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ អតិផរណា​ម្ហូប​អាហារ​បាន​ឈាន​ដល់​៣០.២%ក្នុង​ខែ​មីនា ដែល​មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ទម្លាក់​តម្លៃរូបិយប័ណ្ណ និង​ការ​ហាមកាល​ពី​ឆ្នាំ​មុនអំពីជីគីមី​ដែល​ក្រោយ​មក​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ។

លោក Dimantha Mathew ប្រធាន​ស្រាវ​ជ្រាវនៅ First Capital Research បាន​និយាយ​ថា ៖«នេះ​គឺ​ជា​កម្រិត​​អតិផរណា​អាក្រក់​បំផុត​ដែល​ស្រីលង្កា​ជួប​ក្នុង​រយៈ​ពេលជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ»។

លោកស្រី​រដ្ឋ​មន្ត្រី Wanniarachchi បាន​និយាយ​ថា ការ​នាំ​ចូល​​ប្រេងម៉ាស៊ូតក្រោម​​​ឥណទាន​៥០០​លាន​ដុល្លារ​ពីប្រទេស​ឥណ្ឌា​ត្រូវ​បាន​រំពឹង​នា​ថ្ងៃ​សៅរ៍»។ ទោះ​ជាយ៉ាង​ណា លោក​ស្រី​បាន​ព្រមាន​​ថា នឹង​មិន​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ វិនាទី មុន

សង្ស័យស្រវឹង បើករថយន្តរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ ២ ផ្ទាំង

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សវនាការ​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ត្រូវ​ពន្យាពេល​ និង​បដិសេធ​​សំណើរបស់​លោក Yoon

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម