Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រកឃើញជនក្បត់ជាតិ ២នាក់ ក្នុងជួរកងទ័ព សុទ្ធតែជាអ្នកកាន់តំណែងកំពូល (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបណ្តេញឧត្តមសេនីយ៍ពីររូបចេញពីតំណែង ពីបទបំពានពាក្យសម្បថយោធានៃភក្ដីភាពចំពោះប្រជាជនអ៊ុយក្រែន ដោយផ្អែកលើស្ថានភាពវិន័យរបស់កងកម្លាំងប្រដាប់អាវុធ។

This image has an empty alt attribute; its file name is maxresdefault-1024x576.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានប្រកាសនៅក្នុងសុន្ទរកថាពេលយប់ ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែនថា លោកបានធ្វើការសម្រេចចិត្តបែបនេះទាក់ទងនឹងអ្នកដែល ប្រឆាំងវីរបុរសអ៊ុយក្រែន។ ឥឡូវ​នេះ លោកមិន​មាន​ពេល​ដោះស្រាយ​ជាមួយ​ជន​ក្បត់​ទាំង​អស់នោះ​ទេ។ ប៉ុន្តែ​បន្តិច​ម្តងៗ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទទួល​ទោស។

លោកនិយាយថា អតីតប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃសេវាសន្តិសុខអ៊ុយក្រែនលោក Naumov Andriy Olehovych និងអតីតប្រធានការិយាល័យសេវាសន្តិសុខអ៊ុយក្រែនក្នុងតំបន់ Kherson លោក Kryvoruchko Serhiy Oleksandrovych លែង​ជា​មេទ័ព​ទៀត​ហើយ។

This image has an empty alt attribute; its file name is GA7UCXUGY5BJLELSVWSAFAPUYY.jpg

យោងតាមមាត្រា ៤៨ នៃលក្ខន្តិកៈវិន័យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, ទាហានទាំងអស់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ដែលបំពានលើពាក្យសម្បថយោធានៃភាពស្មោះត្រង់ចំពោះប្រជាជនអ៊ុយក្រែនទាក់ទងនឹងការការពាររដ្ឋរបស់យើង សេរីភាព និងឯករាជ្យភាពរបស់ពួកគេ, នឹងត្រូវដកហូតឋានៈយោធាជាន់ខ្ពស់ដោយចៀសមិនរួច។

ផ្ទុយទៅវិញ លោកបានថ្លែងទៅកាន់វីរជនពិតប្រាកដនៃសេវាសន្តិសុខថា យើងក៏ដឹងគុណផងដែរ ចំពោះអ្នកដែលការពារប្រទេសរបស់យើងដោយស្មោះអស់ពីចិត្ត។ ពិតជាមានវីរបុរសជាច្រើនក្នុងចំណោមទាហានរបស់យើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Infobae

ចុចអាន៖ មេ បញ្ជាការ កំពូល អាមេរិក ប្រចាំ អឺរ៉ុប ទទួល ស្គាល់ ថា រដ្ឋបាល លោក បៃដិន បរាជ័យ ក្នុង ការ រារាំង និងកំញើញលោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម