ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប៉ាគីស្ថានច្រឡំប្រាប់ឈ្មោះ«ប្រទេស»ដែលចង់ឲ្យលោកដួលរលំ
នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan បាននិយាយឈ្មោះ សហរដ្ឋអាមេរិក ដោយចៃដន្យ ដែលលោកបានអះអាងថាជា«ជាកម្លាំងបរទេសមួយដែលខ្ញុំមិនអាចបញ្ចេញឈ្មោះបាន»គឺមានបំណងចង់ឃើញលោកត្រូវបានដកចេញពីតំណែងតាមរយៈការបោះឆ្នោតមិនទុកចិត្តមួយ។
លោក Khan បានថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការបោះឆ្នោតមិនទុកចិត្តមួយប្រឆាំងលើលោកដែលត្រូវបានកែប្រែកាលវិភាគថ្មីថា ៖«អាមេរិកមាន អូ មិនមែនអាមេរិកទេ តែជាប្រទេសបរទេសមួយដែលខ្ញុំមិនអាចបញ្ចេញឈ្មោះបាន» បានផ្ញើសារទៅមេដឹកនាំក្នុងការប្រឹងប្រែងដើម្បីជ្រៀតជ្រែកក្នុងនយោបាយប្រទេសរបស់លោក។

លោក Khan បានទទួលសិខិតខ្លីមួយពីឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអាមេរិកដែលបញ្ចូលទាំងការកត់ត្រារបស់មន្ត្រីជាន់ខ្ពស់ម្នាក់ពីទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរ បើគ្មានវត្តមានរបស់លោក Khan។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោក Khan បានអះអាងដោយបញ្ជាក់ពីខ្លឹមសារលិខិតនោះថា ៖«ពួកគេបាននិយាយថា កំហឹងរបស់ពួកយើងនឹងរលាយបាត់ ប្រសិនបើ Imran Khan ចាញ់ក្នុងការបោះឆ្នោតមិនទុកចិត្តនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានទទួចថា ការចោទប្រកាន់នោះមិនមែនជាការពិតទេ។ លោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានតាមដានយ៉ាងយកចិត្តទុកដាក់ពីការវិវត្តនៅប៉ាគីស្ថាន ប៉ុន្តែថា ខ្លួនគោរព និងគាំទ្រដំណើរការរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋរបស់ប៉ាគីស្ថាន។
វាមិនមែនលើកទី១ទេដែលលោក Khan បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោតបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសរបស់លោក និងព្យាយាមធ្វើឲ្យមានឥទ្ធិពលលើការសម្រេចចិត្តគោលនយោបាយ។ លោកបានលើកឡើងពីបញ្ហានេះនៅឯការជួបជុំមួយកាលពីថ្ងៃអាទិត្យនៅពេលលោកស្វែងរកកម្លាំងការគាំទ្រ ខណៈក្រុមគណបក្សប្រឆាំងបានប៉ុនប៉ងបណ្តេញលោកចេញ និងរម្លឹកដល់អ្នកគាំទ្ររបស់លោកអំឡុងពេលការផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ាគីស្ថានមិនទទួលការគាំទ្រពីអាមេរិកដើម្បីសង្គ្រាមប្រឆាំងនឹងភេរវកម្មឡើយ។
លោក Khan បានបដិសេធឱនក្បាលចំពោះសម្ពាធរបស់អាមេរិក និងថ្កោលទោសរុស្ស៊ីចំពោះការបញ្ជូនទ័ពចូលទៅក្នុងអ៊ុយក្រែន ដោយលើកហេតុផលថា ប៉ាគីស្ថានមិនមានអ្វីទទួលបានពីទង្វើបែបនេះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី