Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងប្រទេសចំណាយលុយទិញអាវុធពី រុស្ស៊ី ច្រើនជាងគេ

បានផុស

នៅ

រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​អាវុធ​ធំ​ជាង​គេ​ទី​ ២ ​របស់​ពិភពលោក​នៅ​ពី​ក្រោយ​សហរដ្ឋ​អាមេរិកដែល​មាន​ចំនួន​ប្រហែល ២០ ភាគរយ​នៃ​ការ​លក់​សព្វាវុធ​ទូទាំង​ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ចន្លោះឆ្នាំ ២០១៦ និង ២០២០ ទីក្រុងមូស្គូបានលក់អាវុធសរុបចំនួន ២៨ ពាន់លានដុល្លារទៅឲ្យ ៤៥ ប្រទេស ។

បន្ថែមពីនេះ រុស្ស៊ីបាននាំចេញអាវុធជិត ៩០ ភាគរយទៅកាន់ប្រទេសចំនួន ១០ ខណៈប្រទេសដែលទិញអាវុធធំបំផុតរបស់ខ្លួនគឺឥណ្ឌា ។

ឥណ្ឌាបានទិញអាវុធពីប្រទេសរុស្ស៊ីចំនួន ២៣ ភាគរយក្នុងតម្លៃប្រហែល ៦.៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយពាក់កណ្តាលនៃការនាំចូលអាវុធសរុបរបស់ប្រទេសឥណ្ឌា ឬប្រមាណ ៤៩.៣ ភាគរយបានមកពីប្រទេសរុស្ស៊ី ។

ចំណែកយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា ចិនគឺជាប្រទេសទិញអាវុធធំទី ២ របស់រុស្ស៊ីក្នុងតម្លៃ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា ។

បន្ទាប់មកគឺប្រទេសអាល់ហ្សេរី ៤.២ ពាន់លានដុល្លារ, អេហ្ស៊ីប ៣.៣ ពាន់លានដុល្លារ និងវៀតណាម ១.៧ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មកដឹងប្រទេសទិញប្រេងពី រុស្ស៊ី ភាគច្រើនគឺ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១០ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម