Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជា​ជន​​តវ៉ា​ឲ្យ​ប្រធានា​ធិបតី​​ស្រីលង្កា​​ចុះ​​ចេញ ខណៈ​​វិបត្តិ​​សេដ្ឋកិច្ច​​ធ្ងន់​​ធ្ងរ

បានផុស

នៅ

កម្លាំង​ប៉ូលិស​បាន​បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​​ទឹក​លើ​អ្នក​តវ៉ា​រាប់​​ពាន់​នាក់​ដែល​កំពុង​ព្យាយាម​សម្រុក​ចូល​គេហដ្ឋាន​របស់​ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa នៅ​ក្នុង​ទី​ក្រុង​កាល​ពី​​យប់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទាម​ទារ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ ដោយ​សារសេដ្ឋកិច្ច​​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះកំពុង​​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​កោះ​ដែល​មាន​ប្រជា​ជន​២២​លាន​នាក់​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​នៃ​​វិបត្តិ​សេដ្ឋកិច្ច​​ដ៏​​អាក្រក់​បំផុត​ចាប់​តាំង​ពី​​ទទួល​បាន​ឯករាជ្យ​មក​ដែល​បង្ក​ឡើង​ដោយ​កង្វះ​​រូបិយប័ណ្ណ​បរទេស​​យ៉ាង​ធ្ងន់​ធ្ងរ​ដើម្បី​ទូទាត់ សូម្បី​តែ​ការ​នាំ​ចូល​សម្ភារៈ​ចាំបាច់​បំផុត។​

យោង​តាម​មន្ត្រី និង​សារព័ត៌មាន​ថា ប្រេងម៉ាស៊ូត ដែល​​ជាឥន្ធនៈ​សំខាន់​សម្រាប់​រថយន្ត​ក្រុង និង​យាន​យន្ត​ពាណិជ្ជកម្ម គឺ​មិន​អាច​រក​ទិញ​បាន​​ដែរ​​នៅ​តាម​ស្ថានីយ៍​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ប៉ះ​ពាល់​ដល់​ការ​ដឹក​ជញ្ជូន​យ៉ាង​ធ្ងន់​ធ្ងរ។ រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​បាន​ប្រាប់​ទៅ​មន្ត្រី​ឲ្យ​បិទ​ភ្លើង​តាម​ដងផ្លូវ​ទូទាំង​ប្រទេស​ដើម្បី​សន្សំ​សំចៃ​អគ្គីសនី។

នៅ​ខាង​ក្រៅ​គេហរដ្ឋាន​របស់​លោក​ Rajapaksa ក្នុង​សង្កាត់ Mirihana ក្រុង Colombo ក្រុម​តវ៉ា​បាន​វាយ​បក​ទៅ​លើ​កម្លាំង​ប៉ូលិស បន្ទាប់​ពី​ពួក​គេ​បាន​បិទ​ផ្លូវ​រយៈ​ពេល​ជាង​២​ម៉ោង។

អ្នក​ស្រុក​​ម្នាក់​បាន​និយាយ​ថា ៖«ខ្ញុំ​មិនអាច​ទៅ​ផ្ទះ​វិញ​បាន​ទេ ពី​ព្រោះ​ផ្លូវ​ត្រូវ​បាន​បិទ។ ប្រជា​ជន​កំពុង​ស្រែក​ទាម​ទារ​ឲ្យ​លោក​ប្រធានាធិបតី និង​គ្រួសារ​របស់​លោក​ចុះ​ចេញ»។

ការ​ប្រមូល​ផ្តុំ​តវ៉ា​ត្រូវ​បាន​អំពាវ​នាវ​​ដោយ​សកម្មជន​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​​ ប៉ុន្តែ​គោល​ដៅ​របស់​ពួក​គេ​សំដៅ​ទៅ​លើ​លោក Rajapaksa និង​ក្រុម​​គ្រួសារ​របស់​លោក។

វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្ហាញ​ថា ក្រុម​អ្នក​តវ៉ា​​កំពុង​​​ស្រែក​ថា «ទៅ​ផ្ទះ​វិញ​ៗ​ទៅ»ដែល​អ្នក​តវ៉ា​ទាំង​អស់​ទាម​ទារ​ឲ្យ​គ្រួសារ​របស់​លោក​ប្រធានាធិបតី​ចាក​ចេញ​ពី​អំណាច។

បង​ប្រុស​របស់​លោក​ប្រធានាធិបតី​ឈ្មោះ​ Mahinda កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី ខណៈ​ប្អូន​ប្រុស​ពៅ​ឈ្មោះ Basil ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ហើយ​បង​ប្រុស​ច្បង​ឈ្មោះ Chamal រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្មួយ​ប្រុសឈ្មោះ Namal ជា​រដ្ឋ​មន្ត្រី​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​ទទួល​បន្ទុក​ផ្នែក​កីឡា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ វិនាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម