ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រអ៊ុយក្រែន បើកការវាយប្រហារក្នុងប្រទេស រុស្ស៊ី កម្ទេចរោងចក្រប្រេង ឆេះសន្ធោសន្ធៅ
ឧទ្ធម្ភាគចក្រអ៊ុយក្រែនធុន Mi-24 ចំនួនពីរគ្រឿង បានវាយប្រហាររោងចក្រប្រេងមួយកន្លែងនៅក្នុងប្រទេស រុស្ស៊ី។ នេះបើយោងតាមការឲ្យដឹងពីអភិបាលក្នុងតំបន់។

លោក Vyacheslav Gladkov ដែលត្រូវបានតែងតាំងដោយលោក Vladimir Putin ក្នុងឆ្នាំ ២០២០ បាននិយាយថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងរបស់អ៊ុយក្រែន បានវាយប្រហារទីតាំងស្តុកប្រេងក្នុងទីក្រុង Belgorod របស់រុស្ស៊ីនៅថ្ងៃសុក្រទី០១ខែមេសានេះ បន្ទាប់ពីហោះឆ្លងកាត់ព្រំដែនក្នុងរយៈកម្ពស់ទាប។

លោក Gladkov បន្ថែមថា គ្រោះអគ្គិភ័យជាលទ្ធផលបានបណ្តាលឲ្យកម្មករពីរនាក់រងរបួស ខណៈមនុស្សក្នុងតំបន់មួយចំនួននៅទីក្រុង ដែលមានទីតាំងជិតព្រំដែនអ៊ុយក្រែនមួយនេះ កំពុងត្រូវបានជម្លៀសចេញ។

វីដេអូចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការវាយប្រហារ ដែលកើតឡើងនៅម៉ោង៥និង៤៣នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់មក ឧទ្ធម្ភាគចក្របានហោះចេញពីភ្លើង។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនមិនទាន់បញ្ជាក់ពីឧបទ្ទវហេតុនេះទេ។

ទីក្រុងរុស្ស៊ីដែលមានប្រជាជន ៣៦៩ ០០០នាក់មួយនេះ គឺស្ថិតនៅចម្ងាយជាង៤០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន និងជាង ៨០គីឡូម៉ែត្រពីទីក្រុង Kharkiv ភាគខាងកើតប្រទេស អ៊ុយក្រែន។

គួរបញ្ជាក់ថា ការវាយប្រហារដោយឧទ្ធម្ភាគចក្រនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ គឺជាការវាយប្រហារលើកទីពីររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើង បន្ទាប់ពីមូលដ្ឋានទ័ពអាកាស Millerovo ត្រូវបានវាយប្រហារកាលពីចុងខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី កំពុងប្រមូលកងទ័ពមកពី ហ្សកហ្ស៊ី ទៅជួយប្រយុទ្ធនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ