ព័ត៌មានអន្ដរជាតិ
កូវីដ បង្ហាញឲ្យឃើញពីវីរភាពរបស់បុគ្គលិកសុខាភិបាល
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាការរំឭកអំពីការងារវីរភាពរបស់បុគ្គលិកសុខាភិបាល ។
អគ្គនាយក WHO លោក Tedros Ghebreyesus បាននិយាយនៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍នៅទីក្រុងហ្សឺណែវស្តីពីជំងឺកូវីដ ១៩ ថា “បុគ្គលិកសុខាភិបាលមានចំនួនប្រមាណ ៣ ភាគរយនៃប្រជាជនពិភពលោក ប៉ុន្តែមានចំនួន ១៤ ភាគរយនៃករណីឆ្លងជំងឺកូវីដ ១៩ ទាំងអស់” ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tedros បាននិយាយថា ប៉ុន្តែមានការព្រួយបារម្ភចំបងមួយរបស់អង្គការសុខភាពពិភពលោកគឺត្រូវធានាថាបុគ្គលិកសុខាភិបាលមានលទ្ធភាពគ្រប់គ្រាន់ប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ។
លោកបានមានប្រសាសន៍ថា “យើងក៏ណែនាំផងដែរថា បុគ្គលិកសុខាភិបាលគួរតែសម្អាតដៃរបស់ពួកគេឲ្យបានទៀងទាត់ជាមួយអាល់កុល ឬលាងជាមួយសាប៊ូ និងទឹក” ។

ប៉ុន្តែលោកបាននិយាយថា ទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃចន្ទពី WHO និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានបង្ហាញថា មណ្ឌលសុខភាពមួយក្នុងចំណោម ៤ កន្លែងនៅទូទាំងពិភពលោកខ្វះសេវាផ្គត់ផ្គង់ទឹកចាំបាច់ ។ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតលើពិភពលោកចំនួន ៤៧ ប្រទេស ក្នុងនោះពាក់កណ្តាលនៃមណ្ឌលសុខភាពទាំងអស់ពុំមានទឹកស្អាតនៅនឹងកន្លែងនោះទេ ។
ប្រការនេះធ្វើឲ្យបុគ្គលិកសុខាភិបាល និងអ្នកជំងឺប្រឈមនឹងហានិភ័យពីការឆ្លងមេរោគគ្រប់ប្រភេទដោយវាក៏ប៉ះពាល់នឹងការសម្រាលកូនមិនសូវមានសុវត្ថិភាពជាដើម ។

លោកបាននិយាយថា ការដោះស្រាយបញ្ហានេះគឺជារឿងអាទិភាពបន្ទាន់សម្រាប់ WHO និង UNICEF និងសម្រាប់ពិភពលោកទាំងមូលផងដែរ ។
លោក Tedros បានមានប្រសាសន៍ថា “យើងត្រូវធ្វើឲ្យប្រាកដថា គ្រប់មណ្ឌលសុខភាពនៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចចំនួន ៤៧ មានទឹកជាមូលដ្ឋាន អនាម័យ ការគ្រប់គ្រងកាកសំណល់ ហើយសេវាកម្មសម្អាតនឹងត្រូវចំណាយថវិកាចំនួន ៣.៦ ពាន់លានដុល្លារបន្ថែមទៀតនៅចន្លោះឆ្នាំ ២០២១ និង ២០៣០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ្នកជំនាញព្រមាន កុំធ្វើរឿងនេះដាច់ខាតក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ UNICEF ចង់ឲ្យបន្ថែមក្រុមមួយទៀតចូលក្នុងបញ្ជីអាទិភាពទទួលបានវ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ