Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយធ្វើទស្សនកិច្ចចិន​, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅ ឥណ្ឌា បន្តទៀត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅដល់ទីក្រុង ញូវដែលី ហើយកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនា ហើយគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃសុក្រទី០១ខែមេសានេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី។

This image has an empty alt attribute; its file name is UKRAINE-CRISIS-LAVROV-ICRC-1_1648632938014_1648632947289-1024x576.webp
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា ដែលដឹងពីការត្រៀមរៀបចំសម្រាប់កិច្ចពិភាក្សាបាននិយាយថា លោក Modi នឹងបញ្ជាក់ជាថ្មី និងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបញ្ឈប់អរិភាព និងអធិបតេយ្យភាពដែលមិនអាចរំលោភបំពានបាន។

លោក Lavrov ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar ផងដែរ។

This image has an empty alt attribute; its file name is 9c949fd5-943e-41c3-9abe-a8715e0a2d47_cc751b5a-1024x683.jpg
រដ្ឋមន្ត្រីការបរទេសចិន លោក​ Wang Yi (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

មុនដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ប្រទេសឥណ្ឌា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសនីមួយៗ មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយរុស្ស៊ី។

សហរដ្ឋអាមេរិកមិនបានស្វែងរកការផ្លាស់ប្តូរនោះទេ ប៉ុន្តែកំពុងស្វែងរកប្រទេសដែលហ៊ាននិយាយខ្លាំងៗប្រឆាំងការលុកលុយ ដោយមិនសមហេតុផលរបស់រុស្ស៊ី, អំពាវនាវឲ្យបញ្ចប់អំពើហិង្សា និងប្រើឥទ្ធិពលដែលខ្លួនមានដើម្បីបញ្ចប់រឿងទាំងនោះ។

This image has an empty alt attribute; its file name is pjimage-2021-12-04T105329.692-2-1024x576.webp
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar

ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Elizabeth Truss ក៏បានជួបជាមួយលោក Jaishankar ផងដែរកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនា ដោយបានចង្អុលបង្ហាញម្តងហើយម្តងទៀត​ អំពីរបៀបដែលប្រទេសនានាជុំវិញពិភពលោក បង្កើនការថ្កោលទោសលើការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ជាថ្មីថា ឥណ្ឌាបានបដិសេធប្រកាន់ជំហរលើជម្លោះនៅអ៊ុយក្រែន និងបានអនុបវាទលើការបោះឆ្នោតជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ។ ឥណ្ឌាបានស្វាគមន៍មេដឹកនាំបរទេសជាច្រើនមកកាន់ប្រទេសក្នុងសប្តាហ៍នេះ ជាមួយនឹងកិច្ចពិភាក្សាផ្សេងៗអំពីបញ្ហាអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អ៊ុយក្រែន​ ជិត​ទទួលបាន ​ឧបករណ៍​យោធា​ទំនើបផុតលេខ​ពី ​ចក្រភព​អង់គ្លេស និង​អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ១៤ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច២៨ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ២៩ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម