ព័ត៌មានអន្ដរជាតិ
អាមេរិកលុបចោលការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ICBM ព្រោះភាពតានតឹងនុយក្លេអ៊ែររុស្ស៊ី
យោធាអាមេរិកបានលុបចោលគម្រោងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) Minuteman III របស់ខ្លួនដែលធ្លាប់បានពន្យារពេលម្តងហើយដោយសារភាពតានតឹងនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៊ីអំឡុងពេលសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ កងទ័ពជើងអាកាសបានប្រាប់ Reuters នៅថ្ងៃសុក្រ។
ដំបូងឡើយ មន្ទីរបញ្ចកោណបានប្រកាសពន្យារពេលធ្វើតេស្តកាលពីថ្ងៃទី២ ខែមីនា បន្ទាប់ពីរុស្ស៊ីបាននិយាយថា ខ្លួនកំពុងដាក់កម្លាំងទ័ពនុយក្លេអ៊ែរក្នុងការត្រៀមជើងការខ្ពស់។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅពេលនោះថា វាពិតជាសំខាន់ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ឲ្យប្រាកដក្នុងចិត្តពីហានិភ័យនៃការគណនាខុស និងចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យទាំងនោះ។
ប៉ុន្តែខ្លួនបានបញ្ជាក់ជាសាធារណៈថា គ្រាន់តែជាការពន្យារពេលខ្លីប៉ុណ្ណោះ និងមិនមែនជាការលុបចោលនោះទេ។
អ្នកនាំពាក្យកងទ័ពជើងអាកាសអាមេរិក អ្នកស្រី Ann Stefanek បាននិយាយថា ការសម្រេចចិត្តលុបចោលការបាញ់សាកល្បងមីស៊ីល LGM-30G Minuteman III នេះដោយសារហេតុផលដូចគ្នាទៅនឹងពេលដែលខ្លួនបានពន្យារពេលលើកទី១។ មីស៊ីល Minuteman III ថ្មីនេះត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទទៅធ្វើនៅចុងឆ្នាំនេះវិញ។
អ្នកស្រី Stefanek មានប្រសាសន៍ថា ៖«កងទ័ពជើងអាកាសជឿជាក់ក្នុងការត្រៀមខ្លួនរួចរាល់នៃកម្លាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក»។
ការផ្លាស់ប្តូរកាលបរិច្ឆេទសម្រាប់កម្លាំង ICBM របស់អាមេរិកអាចជារឿងចម្រូងចម្រាស។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Inhofe ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៅក្នុងគណៈកម្មាធិការសេវាកម្មយោធាព្រឹទ្ធសភា បានបង្ហាញការខកចិត្តកាលពីខែមីនាជុំវិញការពន្យារពេលធ្វើតេស្តដោយលោកបាននិយាយថា ពិតជាសំខាន់ណាស់ដើម្បីធានាថា ការរារាំងនុយក្លេអ៊ែររបស់អាមេរិកនៅតែមានប្រសិទ្ធភាព។
លោក Jeffrey Lewis អ្នកស្រាវជ្រាវមីស៊ីលម្នាក់នៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាមិនរីកសាយភាយ (CNS) បានបង្ហាញពីផលប៉ះពាល់នៃការលុបចោល។
«មានតម្លៃនៃការធ្វើតេស្ត តែខ្ញុំមិនគិតថា ការខកខានធ្វើតេស្តមួយនៅក្នុងផែនការធំគឺមិនមែនជារឿងធំនោះទេ»។ លោក Lewis បាននិយាយ និងបន្ថែមថា មីស៊ីល Minuteman III គឺគួរឲ្យទុកចិត្តបំផុត។
មីស៊ីល Minuteman III ដែលមានសមត្ថភាពនុយក្លេអ៊ែរគឺជាផ្នែកមួយដ៏សំខាន់នៃអាវុធយុទ្ធសាស្ត្ររបស់យោធាអាមេរិក និងអាចបាញ់បានចម្ងាយប្រមាណ៩៦៦០គីឡូម៉ែត្របូក និងអាចរត់ក្នុងល្បឿន២៤០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង