ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី កំពុងដកទ័ពមែន តែនៅបង្កប់មីនតោនពេញទឹកដី អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានអំពីគ្រាប់មីនតោនដែលបន្សល់ទុកដោយទាហានរុស្ស៊ី បើទោះជាកំពុងដកថយពីជាយក្រុងកៀវក៏ដោយ ។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីកំពុងចាកចេញពីទីតាំងរបស់ពួកគេបន្តិចម្តងៗនៅភាគខាងជើងអ៊ុយក្រែន ។
ប៉ុន្តែលោកប្រធានាធិបតីបានបន្ថែមថា ពួកគេក៏កំពុងបង្កប់គ្រាប់មីនពាសពេញទឹកដីរបស់យើង ហើយបានជំរុញប្រជាជនកុំឲ្យត្រឡប់ទៅតំបន់ទាំងនោះវិញផងដែរ ។
ទន្ទឹមនោះរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ពួកគេក៏បានវាយដណ្តើមយកទីក្រុង និងភូមិជាង ៣០ ពីកងកម្លាំងរបស់រុស្ស៊ីមកវិញផងដែរ ។
ចំណែកក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកភូមិជាច្រើននៅភាគខាងកើតនៃទីក្រុង Kyiv ហើយកំពុងចល័តកងទ័ពពីទីក្រុង Irpin ឆ្ពោះទៅកាន់ទីក្រុង Bucha និង Hostomel នៅភាគខាងជើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លើកដំបូង អ៊ុយក្រែន ប្រើមីស៊ីលល្បឿនលឿនជាសំឡេងរបស់ អង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់