Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារមូលហេតុធំ ៣ អ៊ុយក្រែន ផ្អាកកែនអ្នកប្រយុទ្ធបរទេស

បានផុស

នៅ

អ្នកនាំពាក្យកង​កម្លាំង​ការពារ​ដែន​ដី​របស់​អ៊ុយក្រែន​បាន​ប្រាប់​កាសែត National Post របស់​កាណាដាថា អ៊ុយក្រែន​បាន​ផ្អាក​ការកែន​អ្នក​ប្រយុទ្ធ​បរទេស​ ដោយ​សារ​កង្វះ​ការ​ហ្វឹកហ្វឺន​ កង្វះ​អាវុធ​ ក៏ដូចជាអ្នកប្រយុទ្ធទាំងនោះត្រូវបានប្រទេសរបស់ពួកគេ​មួយ​ចំនួន​ដកសញ្ជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបាននិយាយថា “មូលហេតុចម្បងក្នុងចំណោមមូលហេតុទាំងនោះគឺកង្វះអាវុធ ។ ប៉ុន្តែសភារបស់យើងដែលមានឈ្មោះថា Verkhovna Rada នឹងបោះឆ្នោតថាតើយើងអាចដំណើរការផែនការនេះបន្តទៀតឬយ៉ាងណានោះ” ។

លោក Borys Wrzesnewskyj អតីតសមាជិកសភាគណបក្សសេរីកាណាដាបានប្រាប់កាសែតថា គ្មានយុទ្ធជនណាម្នាក់ដែលគាត់បានសម្ភាសន៍ ធ្វើដំណើរទៅអ៊ុយក្រែននៅឡើយទេ ដោយសារក្រសួងការពារជាតិអ៊ុយក្រែនបានផ្អាកបេសកកម្មជាច្រើនសប្តាហ៍កន្លងមកនេះ ។

លោក Wrzesnewsskyj ​បាន​សង្កត់​ធ្ងន់​ថា​ “​មាន​ផល​វិបាក​គ្រប់​ប្រភេទ ​ប្រសិន​បើ​មនុស្ស​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាលឲ្យ​ចូល​មកប្រយុទ្ធ​” ។ លោកមិនបានផ្តល់ហេតុផលសម្រាប់ការផ្អាកនៅក្នុងយុទ្ធនាការកែនអ្នកប្រយុទ្ធនេះនោះទេ ។

ទន្ទឹមនោះ ការផ្អាកកែនអ្នកប្រយុទ្ធនេះកើតឡើង បន្ទាប់ពីរុស្សីបានធ្វើការវាយប្រហាដោយរកាំជ្រួចមីស៊ីលនាំផ្លូវដ៏ធំមួយទៅលើមូលដ្ឋានហ្វឹកហ្វឺនយោធា Yavoriv នៅភាគខាងលិចអ៊ុយក្រែនប្រហែល ៣ សប្តាហ៍មុន ពោលនៅថ្ងៃទី ១៣ ខែមីនា ខណៈក្រសួងការពារជាតិរុស្ស៊ី (MoD) ប៉ាន់ស្មានថា យុទ្ធជនបរទេសជាង ២០០ នាក់បានស្លាប់ និងជាង ៤០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី កំពុងដកទ័ពមែន តែនៅបង្កប់មីនតោនពេញទឹកដី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម