ព័ត៌មានអន្ដរជាតិ
ទីបំផុត រកឃើញអ្នកកាសែត អ៊ុយក្រែន ដែលបាត់ខ្លួនក្នុងតំបន់ប្រយុទ្ធជាង ២០ ថ្ងៃ តែជាសាកសព
អ្នកកាសែតថតរូប និងផលិតករភាពយន្តឯកសារអ៊ុយក្រែនលោក Maks Levin ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែមីនា ពេលកំពុងធ្វើការនៅជួរមុខក្បែររដ្ឋធានីកៀវ ត្រូវបានគេរកឃើញស្លាប់ហើយ ។ នេះបើយោងតាមជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

លោក Yermak បាននិយាយនៅលើបណ្ដាញ Telegram ថា “គាត់បានបាត់ខ្លួននៅក្នុងតំបន់ជម្លោះកាលពីថ្ងៃទី ១៣ ខែមីនានៅក្នុងតំបន់ទីក្រុងកៀវ ។ សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅជិតភូមិ Guta Mezhygirska កាលពីថ្ងៃទី ១ ខែមេសា” ។
ចំណែកលោក Anton Gerashchenko ទីប្រឹក្សា និងជាអតីតអនុរដ្ឋមន្ត្រីនៅក្រសួងមហាផ្ទៃក៏បានបញ្ជាក់នៅលើ Telegram ដែរថា លោក Levin អាយុ ៤០ ឆ្នាំ បានបាត់ខ្លួនកាលពី ២ សប្តាហ៍មុន នៅពេលដែលគាត់កំពុងរាយការណ៍នៅក្នុងស្រុក Vishgorod ដែលជាតំបន់នៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ។

លោកបានបន្ថែមថា “លោក Levin ត្រូវបានសម្លាប់ដោយការបាញ់ ២ គ្រាប់ពីអាវុធធុនតូចរបស់កងទ័ពរុស្ស៊ី ហើយពេលនេះលោក Levin បានបន្សល់ទុកកូនប្រុសតូចៗ ៤ នាក់ ប្រពន្ធ និងឪពុកម្ដាយចាស់ជរាផងដែរ ។
លោក Gerashchenko និយាយប្រាប់សារព័ត៌មាន LB.ua របស់អ៊ុយក្រែនដែលលោក Levin បានបម្រើការងារអស់រយៈពេល ១០ ឆ្នាំថា “លោក Levin អមដោយមិត្តរួមការងារលោក Oleksiy Chernyshov ដែលជាអ្នកបម្រើ និងជាអតីតអ្នកថតរូបបានទៅតំបន់ Guta Mezhygirska កាលពីថ្ងៃទី ១៣ ខែមីនា ដើម្បីចងក្រងឯកសារអំពីផលវិបាកនៃការលុកលុយរបស់រុស្ស៊ី” ។

លោកបញ្ជាក់ថា “ពួកគេបានចេញពីឡាន ហើយធ្វើដំណើរក្នុងទិសដៅទៅភូមិ Moshchun តាំងពីពេលនោះមក ពុំមានការទាក់ទងជាមួយបុរសទាំងពីរនាក់នេះនោះទេ ។ ក្រោយមកទើបដឹងថា សកម្មភាពប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានចាប់ផ្តើមនៅតំបន់ដែលលោក Maks Levin នឹងទៅធ្វើការ ខណៈទីតាំង និងវាសនារបស់លោក Oleksiy Chernyshow បច្ចុប្បន្នមិនត្រូវបានគេដឹងនៅឡើយទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ