Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ ណាតូ ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែននឹងបន្ត​ រុស្ស៊ីមិនមែនដកទ័ព ពិតប្រាកដទេ (មានវីដេអូ)

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា នេះមិនមែនជាការដកទ័ពរបស់រុស្ស៊ី ពិតប្រាកដទេ ហើយលោកព្រមានថា ការវាយប្រហារនៅអ៊ុយក្រែន នឹងបន្ត។

This image has an empty alt attribute; its file name is Jens-Stoltenberg-1024x640.jpg
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg

“អ្វីដែលយើងមើលឃើញ មិនមែនជាការដកទ័ពពិតប្រាកដឡើយ ប៉ុន្តែយើងឃើញថា រុស្ស៊ីកំពុងចល័តកងទ័ពរបស់ខ្លួន ហើយពួកគេកំពុងបំពាក់អាវុធជាថ្មីដល់កងទ័ពមួយចំនួន ដើម្បីពង្រឹងពួកគេ និងផ្គត់ផ្គង់ពួកគេឡើងវិញ។ យើងមិនគួរមានសុទិដ្ឋិនិយមពេកទេ ពីព្រោះការវាយប្រហារនឹងបន្ត”។ នេះបើតាមសម្តីលោក Stoltenberg ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាននយោបាយរបស់ CNN លោក Dana Bash កាលពីថ្ងៃអាទិត្យទី ៣ខែមេសា។

លោក Stoltenberg បាននិយាយក្រោយពេលទទួលរបាយការណ៍ពីរដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ទី០២ខែមេសាថា តំបន់ កៀវ ទាំងមូលត្រូវបាន រំដោះ ពីកងកម្លាំងរុស្ស៊ីហើយ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយនៅក្នុងការបង្ហោះ Facebook ថា “តំបន់ Irpin, Bucha, Gostomel និងតំបន់ កៀវ ទាំងមូលត្រូវបានរំដោះពីការវាយលុក”។

An invasion will be “the end of the present civilized world” – VG
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar

ប្រធានណាតូបានបន្តទៀតថា សម្ព័ន្ធភាពមួយនេះ ក៏មានក្តីព្រួយបារម្ភផងដែរអំពីការកើនឡើងនៃការវាយប្រហារ ជាពិសេសនៅភាគខាងត្បូង និងនៅភាគខាងកើត។

លោកបន្ថែមថា “ដូច្នេះ នេះមិនមែនជាការដកទ័ពពិតប្រាកដទេ ប៉ុន្តែជាការចល័តជាយុទ្ធសាស្ត្រ ផ្តោតលើភាគខាងត្បូង និងខាងកើត”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ រុស្ស៊ី គំរាមដើរចេញពីកិច្ចចរចាសន្តិភាព ក្រោយចោទថា អ៊ុយក្រែន វាយប្រហារ រោងចក្រប្រេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម