ព័ត៌មានអន្ដរជាតិ
ប្រមុខ UN តក់ស្លុត ចំពោះរូបភាពជនស៊ីវិល ស្លាប់ក្នុងទីក្រុង Bucha
អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា លោកមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះរូបភាពនៃជនស៊ីវិលដែលបានស្លាប់នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន។

សរសេរនៅលើ Twitter, លោក Antonio Guterres បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ នាំទៅរកការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព។
យោងតាមសាក្សី និងក្រុមមន្ត្រី, ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត ៣០០នាក់ ខណៈពួកគេដកខ្លួនចេញពីតំបន់ក្បែរទីក្រុង កៀវ។

លោក Guterres និយាយថា “ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន”។ លោកក៏បានបញ្ចេញកំហឹង ដូចបណ្តាមន្ត្រីលោកខាងលិចផងដែរ។ លោកបានបន្ថែមថា “វាជាការចាំបាច់បំផុត ដែលការស៊ើបអង្កេតឯករាជ្យមួយ នាំឲ្យមានគណនេយ្យភាពប្រកបដោយប្រសិទ្ធភាព”។
យ៉ាងណាក្តី ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន មិនបានសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha ទេ ដោយអះអាងថា វីដេអូ និងរូបថតសាកសព គឺជាការបង្កហេតុមួយទៀត ដោយរដ្ឋាភិបាលអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្រមុខ ណាតូ ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែននឹងបន្ត រុស្ស៊ីមិនមែនដកទ័ព ពិតប្រាកដទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ