ព័ត៌មានអន្ដរជាតិ
រុស្ស៊ីអធិប្បាយពីស្ថានភាពកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន
មានវឌ្ឍនភាពខ្លះនៅក្នុងកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងកៀវ ប៉ុន្តែសេចក្តីព្រាងមិនទាន់រួចរាល់ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីប្រទេសទាំងពីរឡើយ។ លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីបាននិយាយ។
លោក Medinsky បានសរសេរតាម Telegram កាលពីថ្ងៃអាទិត្យថា ៖«ភាគីអ៊ុយក្រែនកាន់តែមានភាពប្រាកដប្រជានៅក្នុងវិធីសាស្ត្ររបស់ខ្លួនចំពោះបញ្ហាពាក់ព័ន្ធនឹងស្ថានភាពអព្យាក្រឹត និងគ្មាននុយក្លេអ៊ែររបស់អ៊ុយក្រែន»។
«ហើយក៏មានការយោគយល់គ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវលើតម្រូវការដើម្បីបង្កើតប្រព័ន្ធនៃការធានាសន្តិសុខអន្តរជាតិមួយសម្រាប់ប្រទេសអ៊ុយក្រែនអព្យាក្រឹត»។ លោកបានបន្ថែម។
លោក Medinsky បានលើកឡើងថា ក្នុងចំណោមរឿងផ្សេងទៀតដែលបានយល់ព្រមដោយភាគីទាំងពីរអំឡុងកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុនគឺការបដិសេធរបស់ទីក្រុងកៀវលើការដាក់ពង្រាយកម្លាំងទ័ពបរទេស មូលដ្ឋានទ័ព និងអាវុធវាយប្រហារណាមួយលើទឹកដីអ៊ុយក្រែន ការដាក់ពង្រាយ និងការផលិតអាវុធប្រល័យលោក ព្រមទាំងការធ្វើសមយុទ្ធជាមួយយោធាបរទេសដោយគ្មានការយល់ព្រមពីរដ្ឋធានា រាប់ទាំងរុស្ស៊ីផង។
ទោះបីជាយ៉ាងណា លោក Medinsky មិនបានយល់ព្រមជាមួយអ្នកចរចាកំពូលរបស់អ៊ុយក្រែនគឺលោក David Arakhamia ដែលបានអះអាងថា ទីក្រុងមូស្គូបានទទួលយកគោលជំហររបស់ទីក្រុងកៀវលើចំណុចទាំងអស់ លើកលែងតែបញ្ហានៅតំបន់ Crimea។
«ខ្ញុំជំទាស់»។ បុរសរុស្ស៊ីរូបនេះបានសរសេរដោយទទួចថា គោលជំហររបស់ទីក្រុងមូស្គូលើស្ថានភាពតំបន់ Crimea និងសាធារណៈរដ្ឋ Donetsk និង Lugansk នៅដដែលគឺគ្មានការប្រែប្រួលទេ។
ទីក្រុងមូស្គូកំពុងទាមទារឲ្យទីក្រុងកៀវទទួលស្គាល់តំបន់ Crimea ជាផ្លូវការថាជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយសាធារណៈរដ្ឋ Donbass ជារដ្ឋឯករាជ្យ។ តំបន់ Crimea បានបោះឆ្នោតចាកចេញពីប្រទេសអ៊ុយក្រែន និងបានចូលរួមជាមួយរុស្ស៊ីវិញ បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤នៅទីក្រុងកៀវ។
អំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះនៅទីអ៊ីស្តង់ប៊ុល គណៈប្រតិភូអ៊ុយក្រែនបានសន្យាថា ទីក្រុងកៀវនឹងមិនបង្កើតការប៉ុនប៉ង់ដើម្បីយកតំបន់ Donbass ដោយកម្លាំងឡើយ និងបានស្នើឲ្យមានការចរចាដាច់ដោយឡែកពីស្ថានភាពតំបន់ Crimea ក្នុងរយៈពេល១៥ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ