ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីស្រីលង្កាមួយចំនួនបានលាឈប់ ព្រោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពេក
សមាជិកគណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កាមួយចំនួន មានទាំងកូនប្រុសរបស់នាយករដ្ឋមន្ត្រីផងបានលាលែងពីតំណែង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយមានការតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Dinesh Gunawardena បានប្រាប់សារព័ត៌មានក្នុងស្រុកថា ៖«យើងខ្ញុំបានដាក់លិខិតលាឈប់ទៅលោកនាយករដ្ឋមន្ត្រីរួចហើយ។ លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រីនឹងពិភាក្សា ហើយនឹងធ្វើការសម្រេចចិត្តពាក់ព័ន្ធ»។
រហូតដល់ពេលនេះនៅមិនទាន់ច្បាស់ទេថាតើគណៈរដ្ឋមន្ត្រីទាំងមូល ឬមានតែរដ្ឋមន្ត្រីមួយចំនួនដែលលាឈប់។
រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Namal Rajapaksa ដែលជាក្មួយប្រុសរបស់លោកប្រធានាធិបតី Gotabaya និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បាននិយាយតាម Twitter នៅថ្ងៃចន្ទនេះថា លោកបានលាឈប់ដោយមានប្រសិទ្ធភាពជាបន្ទាន់ក្នុងក្តីសង្ឃឹមដែលវានឹងជួយបង្កើតស្ថិរភាពសម្រាប់ប្រជាជន និងរដ្ឋាភិបាល។
កាលពីសប្តាហ៍មុន ស្រីលង្កាបានបិទភ្លើងនៅតាមដងផ្លូវនានាដើម្បីសន្សំអគ្គីសនីទូទាំងប្រទេស។ ប្រទេសកោះដែលមានប្រជាជន២២លាននាក់កំពុងមានបញ្ហាជាមួយនឹងការដាច់ចរន្តអគ្គីសនីរហូតដល់ទៅ១៣ម៉ោងក្នុងមួយថ្ងៃ ដោយសាររដ្ឋាភិបាលមិនមានប្រាក់គ្រប់គ្រាន់ដើម្បីនាំចូលឥន្ធនៈបរទេស។
រដ្ឋមន្ត្រីក្រសួងថាមពល លោកស្រី Pavithra Wanniarachchi បានប្រាប់អ្នកកាសែតថា ៖«យើងបានណែនាំដល់មន្ត្រីរួចហើយឲ្យបិទភ្លើងតាមផ្លូវទូទាំងប្រទេសដើម្បីជួយសន្សំថាមពល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ