Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បី​​មាន​ពេល​ជា​មួយ​​​គ្រួសារ​ មេ​ដឹក​​នាំ​​ហុងកុង​ លោក​ស្រី​ Lam ​នឹង​​មិន​​ស្វែង​​រក​អាណត្តិទី២

បានផុស

នៅ

មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam ដែលបានដឹកនាំមជ្ឈមណ្ឌលពាណិជ្ជសកលឆ្លងកាត់រឿងរ៉ាវធ្ងន់ធ្ងរមិនធ្លាប់មានដូចជាការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងជំងឺកូវីដ-១៩ បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងមិនស្វែងរកការកាន់អំណាចអាណត្តិទី២ដែលមានរយៈពេល៥ឆ្នាំទៀតទេ។

លោក​ស្រី Lam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសរបស់លោកស្រី Lam បានកើតមានឡើង ស្របពេលសារព័ត៌មានបានផ្សាយថា រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី លោក John Lee ដែលជាមន្ត្រីជាន់ខ្ពស់បំផុតលំដាប់ទី២នៅហុងកុងគ្រោងលាឈប់ដើម្បីចូលរួមក្នុងការប្រកួតប្រជែងតំណែងជំនួសលោកស្រី Lam នាខែឧសភាខាងមុខនេះ និង​ដើម្បី​ក្លាយជាមេដឹកនាំបន្ទាប់របស់ទីក្រុងដែលគ្រប់គ្រងដោយចិន។

លោកស្រី Lam បានប្រាប់អ្នកកាសែតថា ៖«មានការពិចារណាតែមួយគត់ នោះគឺគ្រួសារ។ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីមុនហើយថា គ្រួសារគឺជាអាទិភាពទី១របស់ខ្ញុំក្នុងការពិចារណា។ ពួកគេគិតថា ដល់ពេលសម្រាប់ខ្ញុំទៅផ្ទះហើយ»។

លោកស្រី Lam ដែលកើតនៅហុងកុងអំឡុង​ចក្រភពអង់គ្លេសគ្រប់គ្រងឆ្នាំ១៩៥៧ និងជាមន្ត្រីរាជការជាយូរអង្វែងបានកាន់អំណាចកាលពីឆ្នាំ២០១៧ជាមួយនឹងការសន្យានាំ​មក​នូវ​ការ​រួបរួមគ្នាដែលកាន់តែមានការអាក់អន់ចិត្តពីការក្តាប់តឹងរបស់ទីក្រុងប៉េកាំង។

រយៈពេល២ឆ្នាំក្រោយមក មនុស្សរាប់លាននាក់បានចេញតវ៉ាតាមដងផ្លូវ។ ពេលខ្លះការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្ទុះហិង្សាដែលទីបំផុតនាំឲ្យទីក្រុងប៉េកាំងដាក់ចេញច្បាប់សន្តិសុខជាតិក្នុងខែមិថុនា ឆ្នាំ២០២០៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម