Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសអះអាងថា រុស្ស៊ី កំពុងបញ្ជូនទាហានស៊ីឈ្នួលចូលទៅក្នុងតំបន់ Donbas

បានផុស

នៅ

កងទ័ព និងទាហានស៊ីឈ្នួលរុស្ស៊ី កំពុងត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងពីក្រសួងការពារជាតិ អង់គ្លេស។

This image has an empty alt attribute; its file name is spetznaz-1024x666.webp

ទាហានស៊ីឈ្នួលទាំងនេះ គឺមកពីក្រុមហ៊ុន Wagner Group ដែលមានទំនាក់ទំនងជាមួយ រដ្ឋរុស្ស៊ី។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងព័ត៌មាន Update ចុងក្រោយរបស់ខ្លួនថា “កងទ័ពរុស្ស៊ីកំពុងបន្តប្រមូលផ្តុំ និងរៀបចំឡើងវិញ នៅពេលពួកគេផ្តោតការវាយលុកជាថ្មី នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន”។

This image has an empty alt attribute; its file name is HQ7AUQR755HJJCYSZZU656W4DE-1024x683-1.jpg

Wagner Group គឺជាក្រុមហ៊ុនយោធាឯកជនមួយ ដែលគេសង្ស័យមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង ហើយពីមុន បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីមុនថា Wagner Group ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយទាហានស៊ីឈ្នួលជាង ១ពាន់នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់នៃអង្គភាពនេះផងដែរ ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ក្រុងមូស្គូ ចោទថា អាមេរិក និងណាតូ បញ្ជាឲ្យប្រឌិតរឿងនៅ Bucha ដើម្បីដាក់កំហុស រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម